ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីធានាថាកម្ពុជានឹងមិនបាត់បង់បូរណភាពទឹកដីក្នុងគម្រោងអភិវឌ្ឍន៍ CLV ទ្បើយ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសធានាអះអាងថា ការអភិវឌ្ឍ CLV-DTA នេះគឺកម្ពុជាយើងនឹងមិនបាត់បង់អធិបតេយ្យភាព ឬ បាត់បង់ទឹកដីនោះទេ។ សម្ដេចថា៖ «ខ្ញុំយកអនាគតខ្ញុំ និងអនាគតរបស់កូនចៅខ្ញុំមកធានា»។

សម្ដេចលើកឡើងបែបនេះក្នុងពិធីជួបជុំសមាគមឧកញ៉ាកម្ពុជាកាលពីយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ ឆ្លើយតបនឹងការព្រួយបារម្ភរបស់ពលរដ្ឋដែលថាគម្រោង CLV អាចឲ្យកម្ពុជាបាត់បង់ទឹកដីទៅវៀតណាម។

សម្តេចធិបតីទទួលយកពីការព្រួយបារម្ភទាំងនេះ និងថា៖ «ការព្រួយបារម្ភរបស់ប្រជាពលរដ្ឋមិនខុសទេ! ហើយការព្រួយបារម្ភរបស់បងប្អូនគឺដោយស្មារតីស្រលាញ់ជាតិ។ យើងមានសិទ្ធិបញ្ចេញមតិ តែសុំកុំបំភ្លៃ និងកុំដុតប្រទេសខ្លួនឯង»

សម្ដេចធិបតីបញ្ជាក់ថា កិច្ចព្រមព្រៀងតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) មិនមានកន្លែងណាមួយដែលចែងថានឹងមានការកាត់ទឹកដីឱ្យគ្នានោះទេ។ សម្ដេចបន្ថែមថារយៈពេល ២៥កន្លងទៅនេះ កម្ពុជាបានបោះបង្គោលព្រំដែនជាច្រើននៅខេត្តទាំង៤នេះ។ បង្គោលដែលបានបោះនេះ គឺបង្ហាញពីឆន្ទៈរបស់កម្ពុជាដើម្បីបញ្ជាក់ថាព្រំដែននៅកន្លែងណា។

នាយករដ្ឋមន្ត្រីលើកឡើងទៀតថា៖ «សមិទ្ធផល២៥ឆ្នាំនេះ មិនមានកន្លែងណាមួយបង្ហាញថាយើងឱ្យខេត្តទាំង៤នោះទៅអ្នកណាទេ យើងមានតែខិតខំអភិវឌ្ឍន៍ខេត្តទាំង៤នេះ និងរុញប្រជាពលរដ្ឋកាន់តែច្រើន ហើយខេត្តទាំង៤នោះ មានប្រជាពលរដ្ឋកាន់តែច្រើនទៅៗ ដែលជាសាក្សី និងជាអ្នកការពារព្រំដែន។ សូមជឿជាក់លើរាជរដ្ឋាភិបាល ចំពោះការងារនេះ!»

សម្តេចធិបតីអះអាងថា៖ «ខ្ញុំសូមធានា និងអះអាងជាថ្មីថា គម្រោងអភិវឌ្ឍន៍ CLV-DTA ឬគម្រោងអភិវឌ្ឍន៍នានា នៅគ្រប់តំបន់ទាំងអស់នៅព្រះរាជាណាចក្រកម្ពុជា នឹងមិនមានការបាត់បង់ទឹកដីនោះទេ!»

ជាមួយគ្នាសម្ដេចបានលើកទឹកចិត្តដល់ ពលរដ្ឋអញ្ជើញទៅមើលខេត្តទាំង៤នេះដោយផ្ទាល់ការណ៍ដើម្បីបានដឹងពីស្ថានភាពដោយផ្ទាល់ និងជួយជំរុញសេដ្ឋកិច្ចខេត្តទាំង៤នេះផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក