ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រធានាធិបតី និងអនុប្រធានាធិបតីអាមេរិកបង្ហាញវត្តមានស្វាគមន៍អ្នកទោសដែលត្រូវបានដោះលែងត្រឡប់មកកាន់សហរដ្ឋអាមេរិក

សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) និងលោកស្រីអនុប្រធានាធិបតី កាម៉ាឡា ហារីស (Kamala Harris) បានបង្ហាញវត្តមានស្វាគមន៍យ៉ាងកក់ក្ដៅទៅកាន់លោក Evan Gershkovich ជាអ្នកកាសែតជនជាតិអាមេរិក ព្រមជាមួយបុគ្គលពីរនាក់ទៀតដែលត្រូវបានដោះលែង និងបានធ្វើដំណើរមកដល់ទឹកដីសហរដ្ឋអាមេរិកវិញ ក្រោយពីពួកគេត្រូវបានដោះលែងដោយរដ្ឋាភិបាលរុស្សីក្នុងព្រឹត្តិការណ៍ផ្លាស់ប្តូរអ្នកទោសដ៏ធំមួយក្នុងប្រវត្តិសាស្រ្ត។

បុគ្គលទាំងបីរូបដែលបានធ្វើដំណើរមកដល់ទឹកដីសហរដ្ឋអាមេរិកវិញនៅពេលនេះរួមមាន អ្នកកាសែតនៃព័ត៌មាន Wall Street Journal លោក Evan Gershkovichç អតីតទាហានជើងទឹកអាមេរិក លោក Paul Whelan និងអ្នកកាសែតសញ្ជាតិអាមេរិក ដើមកំណើតរុស្សី លោកស្រី Alsu Kurmasheva ដោយការអបអរសាទរពីក្រុមគ្រួសារ និងមិត្តភ័ក្តិ មុននឹងទទួលការឱបស្វាគមន៍យ៉ាងកក់ក្ដៅពីលោក ចូ បៃដិន និងលោកស្រី កាម៉ាឡា ហារីស។

ប្រធានាធិបតីអាមេរិកបានថ្លែងទៅកាន់អ្នកសារព័ត៌មាននៅឯមូលដ្ឋានទ័ព Andrews ក្បែរទីក្រុង Washington ថា វាពិតជាអារម្មណ៍ដ៏អស្ចារ្យ និងជាការទន្ទឹងរង់ចាំយូរមកហើយ។ សូមបញ្ជាក់ថា បុគ្គលទាំងបីស្ថិត​ក្នុង​ចំណោម​អ្នក​ជាប់​ឃុំ​រាប់សិប​នាក់​ដែល​ត្រូវ​បាន​ដោះលែង​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ក្នុង​ការ​ដោះដូរ​អ្នក​ទោសដ៏ធំ​បំផុត​មិនធ្លាប់មានចាប់​តាំង​ពី​សម័យសង្គ្រាម​ត្រជាក់មក។ មែនទែនទៅ មានអ្នកទោសម្នាក់ទៀតក៏បានដោះលែង និងបានធ្វើដំណើរមកកាន់សហរដ្ឋអាមេរិកវិញផងដែរ ពោលគឺលោក Vladimir Kara-Murza ដែលជាអ្នករិះគន់យ៉ាងខ្លាំងក្លាលើរដ្ឋាភិបាលរុស្សី ប៉ុន្តែលោកបានធ្វើដំណើរត្រឡប់មកវិញទៅកាន់ទីតាំងផ្សេងមួយទៀតក្នុងសហរដ្ឋអាមេរិកដូចគ្នា។

លោក Joe Biden បាននិយាយអំពីកិច្ចព្រមព្រៀងដោះដូរអ្នកទោសនេះ ដែលជាប់ពាក់ព័ន្ធនឹងប្រទេសអាល្លឺម៉ង់ ប៉ូឡូញ ស្លូវេនី ន័រវែស និងបេឡារុស្សផងដែរនោះថា "សម្ព័ន្ធមិត្តបានធ្វើឱ្យមានការផ្លាស់ប្តូរនេះ។ ពួកគេបានបង្កើន និងចាប់យកឱកាសសម្រាប់យើង"។

បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិកចុះផ្សាយថា អ្នកទោសដែលត្រូវបានដោះលែង និងសាច់ញាតិរបស់ពួកគេអាចនឹងធ្វើដំណើរទៅកាន់ទីក្រុង San Antonio រដ្ឋតិចសាស់ (Texas) សម្រាប់ការវាយតម្លៃផ្នែកវេជ្ជសាស្រ្ត និងការថែទាំសុខភាពតាមតម្រូវការនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Brooke Army៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក