ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាវាកងឆ្មាំសមុទ្រវៀតណាមធ្វើដំណើរទៅចូលរួមសមយុទ្ធរួមគ្នាមួយជាមួយកងកម្លាំងហ្វីលីពីន

អន្តរជាតិ៖ រដ្ឋាភិបាលក្រុងហាណួយថ្លែងថា នាវាកងឆ្មាំសមុទ្រវៀតណាមកំពុងធ្វើដំណើរចេញទៅកាន់ប្រទេសហ្វីលីពីនដើម្បីចូលរួមក្នុងសមយុទ្ធហ្វឹកហ្វឺនយោធាមួយ ដែលជាកិច្ចផ្លាស់ប្តូររួមគ្នាលើកដំបូងនៃប្រទេសទាំងពីរដែលកំពុងមានជម្លោះជាមួយប្រទេសចិនជុំវិញបញ្ហាសមុទ្រចិនខាងត្បូង។ 

គួរបញ្ជាក់ថា រដ្ឋាភិបាលចិនបានសម្រេចទាមទារស្ទើរតែទាំងស្រុងទៅលើអធិបតេយ្យលើសមុទ្រចិនខាងត្បូង ខណៈវៀតណាម ហ្វីលីពីន និងប្រទេសមួយចំនួនទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ក៏បានទាមទារដូចគ្នាទៅលើដែនកោះ កូនកោះ ថ្មប៉ប្រះទឹក និងច្រាំងថ្មចោទជាច្រើននៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រដ៏សំខាន់មួយនេះ។

ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមកាលពីខែមករា លោកប្រធានាធិបតីហ្វីលីពីន Ferdinand Marcos បាននាំឱ្យប្រទេសទាំងពីររួមគ្នាជំរុញកិច្ចសហប្រតិបត្តិការឆ្មាំសមុទ្រនៅសមុទ្រចិនខាងត្បូង និង "ដោះស្រាយឧប្បត្តិហេតុនៅលើដែនសមុទ្រនេះដោយសន្តិវិធី"។ 

ក្រសួងការពារជាតិវៀតណាមបានឱ្យដឹងតាមរយៈសេចក្ដីថ្លែងការណ៍មួយថា នាវា CSB 8002 ទម្ងន់ ២,៤០០តោនបានចាកចេញពីដែនទឹកវៀតណាមកាលពីថ្ងៃពុធ ទី៣១ ខែកក្កដា សម្រាប់បេសកកម្មដែលមានអត្ថន័យ និងសារៈសំខាន់យ៉ាងជ្រាលជ្រៅក្នុងផ្លូវនយោបាយ។ ដំណើរទស្សនកិច្ចនេះគឺជាឱកាសសម្រាប់កងកម្លាំងឆ្មាំសមុទ្រទាំងពីរលើការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងលើកកំពស់សមត្ថភាពអនុវត្តច្បាប់លើផ្ទៃសមុទ្រ ព្រមទាំងរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាពក្នុងតំបន់ដែនសមុទ្រពាក់ព័ន្ធ ក៏ដូចជាក្នុងតំបន់។

តាមរយៈសេចក្ដីថ្លែងការណ៍ដដែលបញ្ជាក់ថា កងកម្លាំងប្រទេសទាំងពីរនឹងធ្វើសមយុទ្ធរួមគ្នាលើកិច្ចការរុករក និងជួយសង្គ្រោះ, កិច្ចការពារអគ្គិភ័យ និងការអនុវត្តការប៉ះទង្គិចលើដែនសមុទ្រ។ ក្រសួងការបរទេសវៀតណាមធ្លាប់បញ្ជាក់់ដែរថា កាលពីពាក់កណ្តាលខែកក្កដាកន្លងទៅ វៀតណាមបានដាក់ពាក្យប្តឹងទៅអង្គការសហប្រជាជាតិលើបញ្ហាពាក់ព័ន្ធនឹងតំបន់មួយលាតសន្ធឹងក្នុងចម្ងាយប្រមាណ ៣៧០គីឡូម៉ែត្រក្នុងសមុទ្រចិនខាងត្បូង៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក