ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មកស្គាល់បុគ្គលសំខាន់ៗ ៦រូបក្នុងចំណោមអ្នកទោស ២៤រូបដែលត្រូវបានដោះដូរនៅថ្ងៃទី១ ខែសីហានេះ

អន្តរជាតិ៖ មនុស្សសរុប ២៤នាក់ត្រូវបានដោះលែងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ នៅក្នុងការផ្លាស់ប្តូរអ្នកទោសដ៏ធំបំផុតមិនធ្លាប់មានចាប់តាំងពីក្រោយព្រឹត្តិការណ៍សង្គ្រាមត្រជាក់។ បើតាមប្រភពពីប្រធានាធិបតីតួកគីបានឱ្យដឹងថា បណ្ដាអ្នកទោសដែលត្រូវបានដោះដូរទាំងនេះនឹងត្រូវធ្វើដំណើរមកកាន់រដ្ឋធានីអង់ការ៉ា ពីប្រទេសរុស្ស៊ី សហរដ្ឋអាមេរិក អាល្លឺម៉ង់ ប៉ូឡូញ ស្លូវេនី ន័រវែស និងបេឡារុស្ស។

អ្នកទោសដែលត្រូវបានផ្លាស់ប្តូរក្នុងកិច្ចព្រមព្រៀងដ៏ស្មុគស្មាញមួយនេះរួមមានដូចជា៖ 

១. អ្នកកាសែតអាមេរិក Evan Gershkovich ដែលត្រូវបានចាប់ខ្លួនកាលពីខែមីនា ឆ្នាំ២០២៣ នៅឯទីក្រុង Urals នៃតំបន់រដ្ឋបាលកណ្ដាល Yekaterinburg ហើយត្រូវបានតុលាការកាត់ទោសកាលពីខែមិថុនា ដោយចោទប្រកាន់ពីបទចារកម្មឱ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលអាមេរិក (CIA) ដើម្បីទទួលបានព័ត៌មានអាថ៌កំបាំងសំខាន់ៗអំពីក្រុមហ៊ុនផលិតរថក្រោះរបស់រុស្សីសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមនៅអ៊ុយក្រែន។

២. លោក Paul Whelan ជាអតីតទាហានជើងទឹកអាមេរិកដែលមានសញ្ជាតិជាច្រើនរួមមានសញ្ជាតិអាមេរិក អង់គ្លេស អៀរឡង់ និងកាណាដា។ លោក Whelan ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសរុស្ស៊ីក្នុងឆ្នាំ២០១៨។ លោកត្រូវបានកាត់ទោសពីបទចារកម្មកាលពីឆ្នាំ២០២០ ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៦ឆ្នាំ។

៣. លោកស្រី Alsu Kurmasheva អ្នកកាសែតជនជាតិអាមេរិកដើមកំណើតរុស្ស៊ី ជាអ្នកបំពេញការងារឱ្យវិទ្យុសេរីអឺរ៉ុប/វិទ្យុសេរីភាព Radio Free Europe/Radio Liberty (RFE/RL) ដែលផ្តល់មូលនិធិដោយសហរដ្ឋអាមេរិក។ លោកស្រីត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៦ឆ្នាំកន្លះកាលពីថ្ងៃទី១៩ ខែកក្កដា ពោលគឺនៅក្នុងថ្ងៃតែមួយជាមួយលោក Evan Gershkovich។ 

៤. លោក Rico Krieger ត្រូវបានទទួលការកាត់ទោសប្រហារជីវិតនៅប្រទេសបេឡារុស ក្រោមការចោទប្រកាន់ពីអំពើភេរវកម្ម និងបទល្មើសមួយចំនួនទៀត ហើយលោកត្រូវបានទទួលការលើកលែងទោសកាលពីថ្ងៃអង្គារ ដោយប្រធានាធិបតី Alexander Lukashenko ដែលជាសម្ព័ន្ធមិត្តកំពូលរបស់រុស្សី។ 

៥. លោក Vadim Krasikov ជាជនជាតិរុស្សីដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតនៅឯប្រទេសអាល្លឺម៉ង់ ជុំវិញអំពើឃាតកម្មដែលធ្វើឡើងនៅឯឧទ្យានទីក្រុងប៊ែកឡាំងកាលពីឆ្នាំ២០១៩។ ចៅក្រម​អាល្លឺម៉ង់​បាន​ចោទប្រកាន់ទៅលើ​រុស្ស៊ី​ពី​អំពើ​ភេរវកម្ម​ ដោយនិយាយថាអំពើឃាតកម្មដែលប្រព្រឹត្តដោយលោក Vadim Krasikov ប្រាកដជាទទួលបានបទបញ្ជាពីលោកប្រធានាធិបតី Vladimir Putin ខណៈរដ្ឋាភិបាលរុស្សីបានជំទាស់នឹងការលើកឡើងរបស់ចៅក្រមខាងលើ។ 

៦. លោក Roman Seleznev ដែលជាកូនប្រុសរបស់សមាជិកសភារុស្សីត្រូវបានតុលាការសហព័ន្ធអាមេរិកក្នុងរដ្ឋ Washington កាត់ទោសកាលពីឆ្នាំ២០១៦ ពាក់ព័ន្ធនឹងការវាយប្រហារតាមប្រព័ន្ធអ៊ីនធ័រណេតលើអាជីវកម្មរាប់ពាន់របស់អាមេរិក ដែលបានបណ្ដាលឱ្យមានការខាតបង់ជាទឹកប្រាក់ប្រមាណ ១៦៩លានដុល្លារអាមេរិក។ លោកត្រវបានតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ២៧ឆ្នាំ កាលពីឆ្នាំ២០១៧ កន្លងទៅ។ 

ក្រៅពីបុគ្គលទាំង ៦ខាងលើ នៅមានមនុស្ស ១៨នាក់ផ្សេងទៀតត្រូវបានដោះដូរក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក