ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អ្នកនាំពាក្យក្រសួងការបរទេសចិន៖ "សហរដ្ឋអាមេរិកមិនមែនជាភាគីនៃបញ្ហាសមុទ្រចិនខាងត្បូងឡើយ"

អន្តរជាតិ៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅថ្ងៃពុធម្សិលមិញនេះថា សហរដ្ឋអាមេរិកមិនមែនជាភាគីនៃបញ្ហាសមុទ្រចិនខាងត្បូងនោះទេ ហើយបានព្រមានទៅកាន់ហ្វីលីពីនថា ការអូសទាញប្រទេសផ្សេងទៀតក្នុងចេតនាដើម្បីបង្កជម្លោះបន្ថែម នឹងកាន់តែធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពក្នុងតំបន់។

សូមបញ្ជាក់ថា កន្លងមកសហរដ្ឋអាមេរិកធ្លាប់បានសន្យាផ្តល់មូលនិធិទំហំ ៥០០លានដុល្លារសម្រាប់យោធា និងកងកម្លាំងឆ្មាំសមុទ្ររបស់ហ្វីលីពីន ដែលគេចាត់ទុកថាជាទង្វើគាំទ្រដ៏ធំធេងពីសហរដ្ឋអាមេរិកទៅកាន់ហ្វីលីពីន ដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានប្រឈមជាមួយចិនលើបញ្ហាដែនទឹកដែលមានជម្លោះនៅក្នុងសមុទ្រចិនខាងត្បូងជាយូរមកហើយ។

លោក លីន ជាន (Lin Jian) អ្នកនាំពាក្យក្រសួងការបរទេសចិននិយាយថា៖ "ចិនបានបញ្ជាក់ជំហររបស់ខ្លួនម្តងហើយម្តងទៀតថា សហរដ្ឋអាមេរិកមិនមែនជាភាគីនៃបញ្ហាសមុទ្រចិនខាងត្បូង និងគ្មានសិទ្ធិធ្វើអន្តរាគមន៍ក្នុងបញ្ហាសមុទ្ររវាងប្រទេសណាមួយឡើយ"

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក