អ្នកនាំពាក្យ៖ ចលនាជាតិគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ បិទបញ្ចប់នយោបាយជ្រុលនិយមនៅកម្ពុជា | ខឿនព្រះលានជល់ដំរីអាចនឹងបញ្ចប់ការជួសជុលនៅចុងឆ្នាំ២០២៤ | លោក Andre Villas-Boas ជាប់ឆ្នោតជាប្រធានថ្មីនៃក្លិបបាល់ទាត់ FC Porto | ព្រះមហាក្សត្រព្រុយណេអញ្ជើញដល់ប្រទេសកម្ពុជាដើម្បីជាមួយសម្ដេចតេជោសោយព្រះក្រយាអាហារពេលព្រឹក |

រាជធានីភ្នំពេញកំពុងពន្លឿនផ្តល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋដើម្បីសម្រាប់ប្រើប្រាស់ចូលរួមចុះឈ្មោះ និងចូលរួមបោះឆ្នោតនៃការបោះឆ្នោតនៅឆ្នាំ២០២២ និង២០២៣ ខាងមុខនេះ

ភ្នំពេញ: ការផ្តល់សេវាអត្តសញ្ញាណកម្មពីសំណាក់នគរបាលជំនាញរាជធានីភ្នំពេញ ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ បានកំពុងពន្លឿនអនុវត្ត ដោយមិនឱ្យមានការរាំងស្ទះនោះទេ ទោះបីរាជធានីភ្នំពេញកំពុងប្រឈមឆ្លងរីករាលដាលជំងឺកូវីដ-១៩ បំប្លែងថ្មី (DELTA) យ៉ាងណាក៏ដោយនោះ។ នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានអាយុចាប់ពី ១៥ឆ្នាំឡើងទៅគេឃើញបានបន្តនាំគ្នាទៅបំពេញបែបបទធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅសាលាសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ នៅក្នុងតំណាក់កាលដែលរាជធានីភ្នំពេញចុះយុទ្ធនាការផ្តល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ក្នុងកិច្ចការងារសំខាន់ផ្សេងៗជាពិសេសក្នុងការប្រើប្រាស់ចូលរួមចុះឈ្មោះ និងចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ និងជ្រើសសមាជិករដ្ឋសភា នីតិកាលទី៧ ឆ្នាំ២០២៣ នៅពេលខាងមុខនេះ។ ការចុះយុទ្ធនាការផ្តល់សេវាអត្តសញ្ញាណកម្មនោះផងដែរ ក៏គេមើលឃើញថាក្រោយពីមានការជម្រុញឱ្យបង្កើនយកចិត្តទុកដាក់ផ្តល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋឱ្យបានលឿនឆាប់រហ័សពីសំណាក់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅបន្តលើការងារចុះពង្រឹងអភិវឌ្ឍមូលដ្ឋានសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែសីហា កន្លងទៅនេះតាមអនឡាញ zoom meeting។

លោកឧត្តមសេនីយ៍ទោ ហម វ៉ាន់ថា ស្នងការរងទទួលផែនការងារអត្តសញ្ញាណកម្ម នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញប្រាប់ឱ្យដឹងថា ការផ្តល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋខ្មែរក្នុងរាជធានីភ្នំពេញ គឺកម្លាំងនគរបាលជំនាញនៅតាមបណ្តាប៉ុស្តិ៍រដ្ឋបាលទាំង១០៥ និងនៅអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បាននឹងកំពុងយកចិត្តទុកដាក់ធ្វើផ្តល់ជូនប្រជាពលរដ្ឋ មិនឱ្យមានការរាំងស្ទះនោះទេហើយកិច្ចការងារនេះទាំងមន្រ្តីផ្តល់សេវា និងប្រជាពលរដ្ឋមកទទួលសេវាអត្តសញ្ញាណកម្មបាននាំគ្នាចូលរួមអនុវត្តទៅតាមវិធានក្រសួងសុខាភិបាលយ៉ាងខ្ជាប់ខ្ជួនក្នុងការចូលរួមបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩។

លោកឧត្តមសេនីយ៍ស្នងការរងប្រាប់ឱ្យដឹងទៀតថា នៅក្នុងរយៈពេល១ខែចុងក្រោយនេះ គឺខែសីហា ឆ្នាំ២០២១ មន្រ្តីជំនាញបានបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋចំនួន ១,៧៥៨នាក់ និងបានប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់ចំនួន ៦៧៥នាក់។ ទន្ទឹមដែលផែនការត្រូវបន្តផ្តល់អត្តសញ្ញាណប័ណ្ណក្នុងឆ្នាំ២០២១ មានចំនួន ២៥,៥៦៦នាក់ ហើយក្នុងនោះអ្នកមកបំពេញបែបបទសុំផ្តល់អត្តសញ្ញាណប័ណ្ណនៅក្នុងឆ្នាំ២០២១ បានចំនួន ២១,៦៥៧នាក់ ស្មើនឹង ៨៥ភាគរយនោះហើយ។

លោកឧត្តមសេនីយ៍ទោ ហម វ៉ាន់ថា ស្នងការរង បានប្រាប់ឱ្យដឹងទៀតថា ប្រជាពលរដ្ឋដែលមកសុំទទួលធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រូវមានឯកសារ សៀវភៅស្នាក់នៅ (ក២) សៀវភៅគ្រួសារ (ក៤) និងសំបុត្រកំណើត ការផ្តល់ជូននេះតាមគោលការណ៍គឺមិនឱ្យលើសរយៈពេល ៣០ថ្ងៃនឹងក៏មិនតម្រូវឱ្យបង់ប្រាក់នោះទេ។

កិច្ចការងារលើកកម្ពស់ផ្តល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋខ្មែរនេះផងដែរ គឺរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជា ក្រសួងមហាផ្ទៃ បានយកចិត្តទុកដាក់បំផុតចំពោះប្រជាពលរដ្ឋខ្មែរ ក្នុងនោះដើម្បីបង្កើនការអនុវត្តភារកិច្ចរបស់មន្រ្តីជំនាញផ្តល់សេវាអត្តសញ្ញាណកម្មឱ្យបានលឿនឆាប់រហ័សនិងកាន់តែមានប្រសិទ្ធភាព ក្រសួងមហាផ្ទៃបានសម្រេចផ្ទេរសមត្ថកិច្ចចុះហត្ថលេខាលើសៀវភៅស្នាក់នៅ (ក២) នៅថ្នាក់ស្រុក ក្រុង ខណ្ឌ មកថ្នាក់ប៉ុស្តិ៍នគរបាលរដ្ឋបាលជាអ្នកផ្តល់ជូនចំណែកសៀវភៅគ្រួសារ (ក៤) ពីថ្នាក់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត មកថ្នាក់ក្រុង ស្រុកខណ្ឌវិញ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក