ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

យុវជនចេញមុខពន្យល់រឿងCLVយ៉ាងសាមញ្ញដើម្បីកុំឱ្យយុវជនខ្លះជឿការញុះញង់ដោយគ្មានមូលដ្ឋាន

ភ្នំពេញ: ក្រោយការផ្ទុះប្រតិកម្មរឿងតំបន់ត្រីកោណ(CLV) យុវជនបានចេញមុខពន្យល់រឿងការយល់ច្រឡំនេះយ៉ាងសាមញ្ញបំផុតដើម្បីជាធាតុនៃការគិតដល់ពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសឱ្យបានយល់ និងកុំឱ្យជឿតាមការញុះញង់របស់បុគ្គលណា និងក្រុមណាដែលចង់បំផុសឱ្យមានចលនាប្រឆាំង និងរិះគន់ដោយប្រាសចាកស្រឡះពីការពិត។ 

តាមរយៈផេកដែលមានឈ្មោះថា NHOR OUDOM យុវជនខ្មែររូបនេះ អះអាងថាប្រសិនបើខេត្តទាំង៤របស់កម្ពុជាត្រូវបានកាត់ឱ្យទៅប្រទេសផ្សេង ឬវៀតណាមមែននោះ ចៅហ្វាយខេត្ត ចៅហ្វាយស្រុក មេឃុំ និងមេភូមិ ប្រាកដជាត្រូវផ្លាស់ប្តូរដាក់ជនជាតិផ្សេង ប៉ុន្តែបច្ចុប្បន្នពលរដ្ឋ និងអាជ្ញាធរគឺសុទ្ធតែជាជនជាតិខ្មែរគ្មានជនជាតិវៀតណាមមកកាន់កាប់ឯណា ហើយពលរដ្ឋនៅក្នុងខេត្តនៅតែកាន់អត្តសញ្ញាណខ្មែរដដែល។ ដូចនេះ គ្មានហេតុផលណាថា ខេត្តជាប់ព្រំដែនទាំង៤ដែលរួមមានរតនៈគិរី មណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែងគឺត្រូវបានកាត់ឱ្យវៀតណាមនោះទេ។ 

យុវជនដដែល ក៏បានអំពាវនាវដែរថា សូមយុវជនខ្មែរត្រូវគិតពិចារណាឱ្យបានច្បាស់លាស់មុនប្រតិកម្មអ្វីមួយជាពិសេសរឿងទឹកដីនេះដែលជាបញ្ហារសើប ហើយថា យុវជនកម្ពុជាដែលមានចំណេះដឹងទាំងអស់ ត្រូវទាញយកហេតុផលមកគិតពិចារណាឱ្យសមហេតុផលមុននឹងប្រតិកម្ម ព្រោះការប្រតិកម្មខ្លះនាំមកនូវការខាតបង់ ឬជាការជាប់អន្ទាក់របស់ជន ឬក្រុមនយោបាយមួយក្តាប់តូចតែប៉ុណ្ណោះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក