ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានាធិបតីប៉ាឡេស្ទីនថ្កោលទោស និងហៅការធ្វើឃាតលោក Ismail Haniyeh ថាជាទង្វើដ៏ "កំសាក"

អន្តរជាតិ៖ មជ្ឈដ្ឋានអន្តរជាតិមានការភ្ញាក់ផ្អើលជាខ្លាំងជុំវិញសេចក្ដីរាយការណ៍អំពីការធ្វើឃាតមេដឹកនាំក្រុមហាម៉ាស លោក Ismail Haniyeh នៅថ្ងៃទី៣១ ខែកក្កដានេះ នៅឯគេហដ្ឋានរបស់លោកស្ថិតក្នុងរដ្ឋធានី តេហេរ៉ង់ (Tehran) ប្រទេសអ៊ីរ៉ង់។ កងកម្លាំងអ៊ីស្រាអែល មកទល់ពេលនេះនៅមិនទាន់មានការអធិប្បាយណាមួយជុំវិញបញ្ហានេះឡើយ។ 

បើទោះបីជាអ្នកទាំងពីរគឺជាគូប្រជែងអំណាចក៏ពិតមែន ប៉ុន្តែប្រធានាធិបតីប៉ាឡេស្ទីន និងជាប្រធានអាជ្ញាធរជាតិប៉ាឡេស្ទីន លោក Mahmud Abbas បានថ្កោលទោសការធ្វើឃាតលើលោក Ismail Haniyeh ថាជាទង្វើដ៏កំសាកបំផុតមួយ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយរបស់ការិយាល័យលោក Mahmud Abbas បញ្ជាក់ថា "ប្រធានាធិបតី Mahmud Abbas នៃរដ្ឋប៉ាឡេស្ទីនបានថ្កោលទោសដាច់អហង្ការចំពោះការធ្វើឃាតមេដឹកនាំក្រុមហាម៉ាស់ លោក Ismail Haniyeh ដោយចាត់ទុកថាវាជាទង្វើដ៏កំសាក និងជាការបង្កើនស្ថានភាពឱ្យកាន់តែតានតឹងឡើង"។ 

សេចក្ដីថ្លែងការណ៍៍ដដែលបានបន្ថែមថា លោក Mahmud Abbas បានជំរុញប្រជាជនឱ្យប្រជាជនប៉ាឡេស្ទីន និងកងកម្លាំងឱ្យរួបរួមគ្នា រក្សាភាពអត់ធ្មត់ និងប្រកាន់យកជំហររឹងមាំប្រឆាំងទៅនឹងការឈ្លានពាន និងកាន់កាប់ទឹកដីពីសំណាក់អ៊ីស្រាអែល។

ដោយឡែក ក្រសួងការបរទេសរបស់កាតាបានហៅការធ្វើឃាតនេះថាជា "ឧក្រិដ្ឋកម្មដ៏សាហាវ" និង "ការធ្វើឃាតដ៏គួរឱ្យអាម៉ាស់"។ ក្រសួងការបរទេសកាតាសង្កត់ធ្ងន់ថា ហេតុការណ៍វាយប្រហារនៅទីក្រុងតេហេរ៉ង់ គឺជា "ការបង្កើននូវគ្រោះថ្នាក់" និងជា "ការរំលោភបំពានលើច្បាប់អន្តរជាតិ និងមនុស្សធម៌"៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក