
លោក ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌នឹងដឹកនាំជំនួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាននៅថ្ងៃអង្គារសប្តាហ៍ក្រោយ
រាជធានីភ្នំពេញ៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នឹងដឹកនាំជំនួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាននៅថ្ងៃអង្គារ ទី០៦ ខែសីហា សប្តាហ៍ក្រោយនេះ ដោយនឹងសំណេះសំណាលជាមួយអ្នកសារព័ត៌មានលើរបៀបវារៈសំខាន់ៗចំនួន ០២។
បើតាមលោក ជិន ម៉ាលីន បញ្ជាក់ថា របៀបវារៈសំខាន់ៗនៃការជជែកសំណេះសំណាលគ្នាជាមួយអ្នកសារព័ត៌មានរួមមាន៖
១. បទឧទ្ទេសនាមអំពីវឌ្ឍនភាពនៃការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌
២. យន្តការនៃកិច្ចសហការរវាងក្រុមព័ត៌មានក្រសួងយុត្តិធម៌ជាមួយអ្នកសារព័ត៌មាន។
សូមបញ្ជាក់ថា ជំនួបសំណេះសំណាលនេះនឹងធ្វើឡើងនៅថ្ងៃអង្គារ ទី០៦ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៩៖៣០នាទីព្រឹក នៅសាលប្រជុំក្រសួងយុត្តិធម៌។ សម្រាប់អ្នកសារព័ត៌មានដែលមានបំណងចូលរួមក្នុងកម្មវិធីនេះ សូមចុះឈ្មោះជាមុនតាមរយៈលោក ម៉ែន ចំណាន ដែលមានលេខទំនាក់ទំនងតេឡេហ្រ្គាម (Telegram) ០៧៦ ៨៨៨៨ ០៨៨ (ត្រឹមថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤)៕