ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ពិធីករបាល់ទាត់ លោក ជីង ចក់ ធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរសុំទោសដល់អគ្គស្នងការនគរបាលជាតិ និងកងកម្លាំងប្រដាប់អាវុធទាំងអស់

រាជធានីភ្នំពេញ៖  នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង២រសៀលម្សិលមិញនេះ លោកឧត្ដមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ ទទួលការងារប្រឆាំងបទល្មើសបច្ចេកវិទ្យា នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាឱ្យកងកម្លាំងកោះហៅបុគ្គលឈ្មោះ ជឿន ចក់ ហៅ ជីងចក់ ជាម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ “Choeun Chork” មកបំភ្លឺនៅនាយកដ្ឋាន ពាក់ព័ន្ធនឹងករណីប្រមាថ និងញុះញ៉ង់អោយមានការរើសអើង ធ្វើអោយមហាជនដែលប្រើប្រាស់បណ្ដាញសង្គម មានការស្អប់ខ្ពើម យល់ច្រលំ មកលើកងកម្លាំងប្រដាប់អាវុធ ជាពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ។

ចំពោះមុខសមត្ថកិច្ចឈ្មោះ ជឿន ចក់ ហៅ ជីងចក់ បានទទួលស្គាល់នូវកំហុសរបស់ខ្លួន នៅពេលផ្សាយផ្ទាល់លើទំព័រហ្វេសបុករបស់ខ្លួន ដោយបាននិយាយលើសលួសប៉ះពាល់ដល់ស្ថាប័នកងកម្លាំង ជាពិសេសគឺអគ្គស្នងការដ្ឋាននគរបាលជាតិ និងបានលុបនូវវិដេអូក្រោយការផ្សាយចប់រយៈពេល២ម៉ោងក្រោយ ប៉ុន្ដែមានទំព័រហ្វេសប៊ុកមួយចំនួនបានទាញយកវីដេអូនេះទៅកាត់យកចំនុចដែលខ្លួនបាននិយាយប្រមាថដោយអចេតនាទាំងនោះទៅផ្សាយបន្ដ និងមានការចែករំលែកជាច្រើនទៀត។ ដោយឃើញមានការផ្ទុះនូវព័ត៌មាននេះតាមបណ្តាញទំនាក់ទំនងសង្គមខ្លាំង ទើបបុគ្គលឈ្មោះ ជឿន ចក់ ក៏បានចេញវីដេអូសុំទោសដល់ស្ថាប័នកងកម្លាំង ជាពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ។

ក្រោយពីទទួលបានការអប់រំ ណែនាំ និងធ្វើកិច្ចសន្យា បុគ្គលឈ្មោះ ជឿន ចក់ ហៅ ជីងចក់ បានសន្យាចំពោះមុខសមត្ថកិច្ចថានឹងមិននិយាយអ្វីអោយប៉ះពាល់ដល់ស្ថាប័នកងកម្លាំងនាពេលក្រោយទៀតហើយ និងបានយល់ព្រមធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរសុំទោសដល់លោកនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាពិសេសសុំទោសចំពោះកងកម្លាំងប្រដាប់អាវុធទាំងអស់ចំពោះកំហុសដែលខ្លួនបានប្រព្រឹត្តកន្លងមក។

យ៉ាងណាមិញ សមត្ថកិច្ចបញ្ជាក់ថានឹងបន្តតាមដានសកម្មភាពរបស់បុគ្គលខាងលើ និងអនុវត្តនីតិវិធីបន្ត បើមិនអនុវត្តតាមការសន្យា។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានក្រើនរំលឹកដល់អ្នកនិយមប្រើប្រាស់បណ្តាញសង្គមទាំងអស់ សូមមេត្តាប្រុងប្រយ័ត្នចំពោះការបញ្ចេញមតិណាមួយដែលប៉ះពាល់ដល់ស្ថាប័ននានា ជៀសវាងមានបញ្ហា ដែលអាចប្រឈមនឹងផ្លូវច្បាប់ជាធរមាន៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក