ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

BREAKING៖ មេដឹកនាំក្រុមហាម៉ាស់ លោក Ismail Haniyeh ត្រូវបានគេធ្វើឃាតនៅក្នុងរដ្ឋធានីប្រទេសអ៊ីរ៉ង់

អន្តរជាតិ៖ ក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីនបានឱ្យដឹងនៅថ្ងៃពុធ ទី៣១ ខែកក្កដានេះថា មេដឹកនាំក្រុមហាម៉ាស់ លោក Ismail Haniyeh ត្រូវបានគេធ្វើឃាតនៅក្នុងទីក្រុង តេហេរ៉ង់ (Tehran) ប្រទេសអ៊ីរ៉ង់។ 

នៅក្នុងសេចក្តីថ្លែងការណ៍មួយ សមាជិកក្រុមហាម៉ាសដែលកំពុងកាន់មរណទុក្ខរបស់លោក Ismail Haniyeh បញ្ជាក់ថា មេដឹកនាំរបស់ខ្លួនត្រូវបានគេធ្វើឃាតក្នុងហេតុការណ៍វាយឆ្មក់មួយរបស់ ពួក Zionist (អ៉ីស្រាអែល) នៅគេហដ្ឋានរបស់លោកក្នុងរដ្ឋធានី តេហេរ៉ង់ ប្រទេសអ៊ីរ៉ង់ផ្ទាល់តែម្តង។

គួរឱ្យដឹងថា លោក Haniyeh មានវត្តមាននៅក្នុងទីក្រុង Tehran ដើម្បីចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian កាលពីថ្ងៃអង្គារម្សិលមិញ។ បើតាមប្រភពពីឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានបញ្ជាក់ថា លោក Haniyeh ត្រូវបានគេសម្លាប់ រួមជាមួយអង្គរក្សម្នាក់របស់លោក។

សេចក្តីថ្លែងការណ៍មួយរបស់កងឆ្មាំបដិវត្តអ៊ីស្លាមបញ្ជាក់ថា "លំនៅដ្ឋានរបស់ លោក Ismail Haniyeh ប្រធានការិយាល័យនយោបាយនៃក្រុមតស៊ូអ៊ីស្លាមហាម៉ាស ត្រូវបានរងការវាយប្រហារនៅទីក្រុង Tehran ហើយជាលទ្ធផលនៃឧប្បត្តិហេតុនេះ លោក និងអង្គរក្សម្នាក់ទៀតត្រូវបានគេធ្វើឃាត"។ យ៉ាងណាមិញ មន្រ្តីអ៊ីរ៉ង់មិនបានធ្វើការអធិប្បាយណាមួយបន្ថែមឡើយ ជុំវិញការធ្វើឃាតមេដឹកនាំក្រុមហាម៉ាសរូបនេះ ដោយនិយាយថាការ​វាយ​ប្រហារ​នេះកំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក