ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោកសាស្ត្រាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបឋកថាស្តីពីកត្តាកំណត់ភាពជាអ្នកដឹកនាំ សម្រាប់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាលតាមប្រព័ន្ធវីដេអូសន្និសីទ ជូនដល់មន្រ្តីក្រោមឱវាទក្រសួងសុខាភិបាល

រាជធានីភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបទបឋកថាលើកត្តាកំណត់ភាពជាអ្នកដឹកនាំ សម្រាប់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ៤០៩៧នាក់។

ជាកិច្ចចាប់ផ្តើម លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបង្ហាញចំណាប់អារម្មណ៍យ៉ាងវិជ្ជមាន អំពីការខិតខំ ស្មារតីសាមគ្គី របស់បុគ្គលិកសុខាភិបាល តាំងពីមណ្ឌលសុខភាព រហូតមន្ទីរពេទ្យបង្អែក។ លោកសាស្ត្រាចារ្យ បានមានប្រសាសន៍ថា ទោះបីជារួម យើងរីករាយនឹងអ្វីដែលយើងសម្រេចបានដ៏ច្រើនលើសលប់ បម្រើសេវាជូនប្រជាពលរដ្ឋយើងនៅគ្រប់មូលដ្ឋានសុខាភិបាលូទាំងប្រទេស ក៏យើងជាអ្នកដឹកនាំកាន់តែត្រូវសួរសំនួរថា «តើនៅមានអ្វី ដែលយើងមិនបានដឹង? តើនៅមានអ្វីដែលយើងត្រូវស្វែងរកអោយឃើញ ដែលជាចំណុចខ្វះខាត ត្រូវបំពេញ?»។ ឈរលើមូលដ្ឋាននេះ យើងកាន់តែត្រូវរក និងស្រលាញ់រាប់អានអ្នកដែលចង់ផ្តល់ពត៌មានត្រលប់ (feedbacks) ដ៏ពិតប្របាកដដល់យើង។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី រំលឹកបន្ថែមថា «Feedback is a gift»។

លោកសាស្ត្រាចារ្យរដ្ឋមន្រ្តី បានលើកយកឧទាហរណ៍ដែលអាចជាចំណុចអវិជ្ជមាននៅតាមមណ្ឌលសុខភាពមួយចំនួនដើម្បីយកមកពិភាក្សា និងផ្តល់ឱកាសជូនសិក្ខាកាមដែលជាប្រធានមណ្ឌលសុខភាពតាមបណ្តារាជធានី-ខេត្ត ឡើងមានយោបល់ និងការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីអភិវឌ្ឍមណ្ឌលសុខភាពខ្លួនឲ្យកាន់តែប្រសើរឡើងប្រកបដោយគុណភាព និងសមធម៌ និងមិនមានភាពខុសប្រក្រតីក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ។ ឯកឧត្តមសាស្រ្តាចារ្យក៏បានបង្ហាញនូវការគាំទ្រ និងជំរុញឱ្យថ្នាក់ដឹកនាំពីថ្នាក់ជាតិ មន្ទីរសុខាភិបាលខេត្ត-ក្រុង ស្រុកប្រតិបត្តិ បន្តពង្រឹងរក្សាការរៀបចំមណ្ឌលសុខភាពឱ្យកាន់តែប្រសើរថែមទៀត។

បន្ថែមពីលើនេះ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រីបានផ្តល់សារគន្លឹះប្រាំចំណុច ក្នុងភាពជាអ្នកដឹកនាំ និងរបៀបលើកកម្ពស់ការទំនាក់ទំនងឱ្យមានប្រសិទ្ធិភាព និងឥទ្ធិពលទាំងបួនចំនុចផងដែរ សម្រាប់ផ្តល់ភាពអព្យាក្រឹត និងការចង្អុលបង្ហាញទិសដៅដ៏ត្រឹមត្រូវទៅដល់មន្រ្តីសុខាភិបាលទាំងអស់ ដើម្បីជំរុញការដឹកនាំការងារក្នុងវិស័យសុខាភិបាលឱ្យទទួលបានជោគជ័យប្រកបដោយនិរន្តរភាព។

សូមបញ្ជាក់ផងដែរ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងនៅរៀងរាល់ថ្ងៃអង្គារ ដែលមានវត្តមាន ថ្នាក់ដឹកនាំអង្គភាពថ្នាក់ជាតិ ចាប់ពីអនុប្រធានការិយាល័យថ្នាក់កណ្តាលរហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល អង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត និងសមាជិកក្រុមប្រឹក្សាគណៈវិជ្ជាជីវៈទាំង ៥ ចាប់តាំងពីថ្នាក់រាជធានី-ខេត្ត រហូតដល់ថ្នាក់ជាតិ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក