ក្រសួងព័ត៌មានចេញប្រកាស ស្ដីពីការកំណត់អំពីបែបបទ នីតិវិធី និងវិធានក្នុងការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង (២០២៤)
ភ្នំពេញ៖ ហាមផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង នៅចន្លោះម៉ោង ៦ល្ងាច ដល់ ៨ល្ងាច តាមទូរទស្សន៍ និងស្ថានីយវិទ្យុគ្រប់ប្រភេទ លើកលែងតែករណី គ្រាន់តែបង្ហាញរូបសញ្ញា ឬឈ្មោះ ឬអានឈ្មោះគ្រឿងស្រវឹងតែប៉ុណ្ណោះ។ ហាមផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង នៅចម្ងាយតិចជាង ២០០ម៉ែត្រ នៅជុំវិញបរិវេណ គ្រឹះស្ថានសិក្សា គ្រឹះស្ថានសុខាភិបាល គ្រឹះស្ថានសាសនា រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ និងអាកាសយានដ្ឋានអន្តរជាតិ។