ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្ដេចតេជោ ហ៊ុន សែន ចូលរួមរំលែកទុក្ខដល់គ្រួសារយោធិនអាកាសយានិកពលីដោយឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ

ភ្នំពេញ៖ ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅថ្ងៃអង្គារ៍ ទី២០ ខែកក្កដានេះ បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសារសពលោកវរសេនីយ៍ទោ ខេង ឆៃយុត និងលោកវរសេនីយ៍ទោ ស៊ុន ផល្លា យោធិនអាកាសយានិកនៃកងយុទ្ធពលខេមរភូមិន្ទដែលបានពលីដោយសោកនាដកម្មក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ កាលពីថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

នៅក្នុងលិខិតដ៏ក្រៀមក្រំមួយផ្ញើជូនលោកស្រី ឆែម កល្យាណ និងអ្នកនាង ខាន់ ចាន់ធុល ព្រមទាំងក្រុមគ្រួសារ ប្រធានព្រឹទ្ធសភាសម្តេចតេជោ ហ៊ុន សែន បានចូលរួមរំលែកទុក្ខ និងសម្តែងនូវការស្តាយស្រណោះ អាឡោះអាល័យស្ទើររកទីបំផុតគ្មានរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅពេលបានទទួលដំណឹងមរណភាពរបស់អាកាសយានិកទាំងពីរ។ សម្តេចតេជោបានលើកឡើងថាការបាត់បង់ដ៏ធំធេងមិនត្រឹមតែចំពោះក្រុមគ្រួសារប៉ុណ្ណោះទេ ថែមទាំងចំពោះប្រទេសជាតិផងដែរ ព្រោះអាកាសយានិកទាំងពីរនាក់គឺជាទាហានដែលខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួន។

«ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកទុក្ខ និងសម្តែងនូវការស្តាយស្រណោះ អាឡោះអាល័យស្ទើររកទីបំផុតគ្មាន ជាមួយលោកស្រីទាំងពីររូប ព្រមទាំងក្រុមគ្រួសារ ដែលបានបាត់បង់នូវស្វាមីប្រកបដោយសង្គហធម៌ និងឪពុកប្រកបដោយព្រហ្មវិហារធម៌ចំពោះបុត្រធិតា និងក៏ ជាការបាត់បង់នូវអាកាសយានិកដ៏អង់អាចក្លាហាន ដែលបានចូលរួមធ្វើពលិកម្មគ្រប់បែបយ៉ាងប្រកបដោយ ឆន្ទៈមនសិការដ៏មោះមុត ក្នុងបុព្វហេតុបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងការពារបូរណភាពទឹកដីជារៀងរហូតមក»។

សម្តេចតេជោ ហ៊ុន សែន បានបួងសួងដល់វិញ្ញាណក្ខន្ធនៃអាការយានិកដែលបានទទួលមរណៈភាព សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោកបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក