ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចកិត្តិព្រឹទ្ធបណ្ឌិតឧបត្ថម្ភថវិកា៤រយលានរៀលដើម្បីចែកជូនចំពោះយុទ្ធជនរុករកឧទ្ធម្ភាគចក្រនិងអាកាសយានិកដែលបានបាត់

ពោធិសាត់៖ ដោយមើលឃើញការលំបាករបស់យុទ្ធជន កងកម្លាំងចម្រុះគ្រប់ប្រភេទដែលបានចូលរួមជួយរុករកឧទ្ធម្ភាគចក្រ និងអាកាសយានិកដែលបានបាត់កាលពីថ្ងៃ១២ ខែកក្កដាកន្លងមកនេះ ក្នុងឋានៈជាប្រធានកាកបាទក្រហមកម្ពុជាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភថវិកា៤រយលានរៀលដើម្បីចែកជូនកងកម្លាំងចម្រុះទាំងអស់ដែលគិតក្នុងម្នាក់គិតប៉ាន់ស្មានបានប្រមាណ៤០ម៉ឺនរៀលក្នុងម្នាក់។ នេះគឺជាអះអាងរបស់លោក គន់ គីម អនុប្រធានទី១ នៃគណៈកម្មការជាតិគ្រប់គ្រងគ្រោះហន្តរាយ នៅក្នុងសន្និសិទសារព័ត៌មាននៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ។  

ក្នុងនាមសម្តេចធិបតីប្រធានគណៈកម្មការជាតិគ្រប់គ្រងគ្រោះហន្តរាយ និងក្នុងនាមលោកជាអ្នកសម្របសម្រួលជាមួយនឹងភាគីពាក់ព័ន្ធ លោក គន់ គីម បានកោតសរសើរ និងថ្លែងអរគុណចំពោះបញ្ជាការសមរភូមិមុខដែលដឹកនាំដោយនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ និងកម្លាំងចម្រុះរបស់កងយោធពលខេមរភូមិន្ទដែលមានកងទ័ពជើងគោក ជើងអាកាស កម្លាំងចម្រុះរបស់ខេត្ត មន្ត្រីរាជការ គ្រូពេទ្យ រួមទាំងប្រជាពលរដ្ឋផងដែលបានចូលរួមចំណែកជាមួយនឹងបញ្ជាការសមរភូមិមុខធ្វើការរុករកក្នុងរយៈកាល១៨ថ្ងៃកន្លងមកនេះ។ លោកបានថ្លែងអំណរគុណចំពោះអភិបាលខេត្តពោធិសាត់ដែលបានរួមចំណែកយ៉ាងសកម្មនិងផ្ដល់ស្បៀងអាហារ សម្ភារៈ រួមជាមួយកងកម្លាំងរបស់ខេត្ត ស្រុក ឃុំ និងប្រជាជនដែលស្គាល់ព្រៃដើម្បីចូលរួមសហការណ៍។ 

លោក គន់ គីម ក៏បានថ្លែងអំណរគុណចំពោះថៅកែយន្តហោះ ក្រុមហ៊ុនហេលីស្តារ ខេមបូឌា ដែលបានផ្តល់យន្តហោះមួយគ្រឿងជួយធ្វើកិច្ចការងាររុករកនេះ។ លោកបានបញ្ជាក់ថា យន្តហោះរបស់កងទ័ពអាកាសក៏មានដែរ ក៏ប៉ុន្តែធំ ដូច្នេះការចល័តធ្វើសកម្មភាពមានការលំបាក។ លោក គន់ គីម បានចាត់ទុកថានោះ គឺជាគុណសម្បត្តិដែលក្រុមហ៊ុនបានខិតខំធ្វើការរុករក ហើយបានរកឃើញ។ ក្នុងនាមគណៈកម្មការជាតិ លោកបានសម្ដែងការកោតសរសើរនិងអរគុណចំពោះអ្នកបើកបរនិងគ្រូអ្នកបើកបរដែលខិតខំធ្វើពលិកម្មយ៉ាងធំធេងដើម្បីរកយន្តហោះបាន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក