ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានរដ្ឋសភាចង់ឱ្យមានអនុស្សារណយោគយល់គ្នារវាងស្ថាប័ននីតិបញ្ញាត្តិកម្ពុជានិងភីលីពីន

ភ្នំពេញ៖ ប្រធានរដ្ឋសភាកម្ពុជា សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងពីបំណងចង់បង្កើតអនុស្សារណយោគយល់គ្នា MOU រវាងស្ថាប័ននីតិបញ្ញាត្តិកម្ពុជា និងភីលីពីន ដើម្បីជំរុញទំនាក់ទំនង កិច្ចសហប្រតិបត្តិការនៃសភាប្រទេសទាំងពីរខ្លាំងឡើង។

ប្រធានខុទ្ធកាល័យសម្ដេចប្រធានសភាលោក កែវ ពិសិដ្ឋ បានឱ្យអ្នកសារព័ត៌មានដឹងបន្ទាប់ពីសម្ដេចរដ្ឋសភាធិបតីជួបជាមួយឯកអគ្គរដ្ឋទូតភីលីពីនថ្មីនៅកម្ពុជាលោកស្រី Florida Ann Camille P. Mayo នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះថា សម្ដេចរដ្ឋសភាធិបតីនឹងពិភាក្សារឿងនេះបន្ថែមជាមួយថ្នាក់ដឹកនាំសភាភីលីពីនក្នុងកិច្ចប្រជុំអន្តរសភា IPA នៅចុងឆ្នាំ២០២៤នេះផងដែរ។

លោក កែវ ពិសិដ្ឋ លើកឡើងថា៖ «សម្ដេចសង្ឃឹមថានាពេលអនាគតយើងនឹងមានការជំរុញកិច្ចសហប្រត្តិបត្តិការនណ៍កាន់តែស៊ីជម្រៅថែមទៀត ជាមួយនឹង​ស្ថាប័ននីតិបញ្ញត្តិរបស់ភីលីពីនដែលមានប្រព័ន្ធដូចយើងមានរដ្ឋសភា និងព្រឹទ្ធិសភា និងសង្ឃឹមថា​នឹងមានការ​ចុះអនុស្សារណបន្ថែមទៀតដែលជាការផ្លាស់ប្ដួរការចែករំលែក និងការរៀនសូត្រពីគ្នាទៅវិញទៅ​មក»។

កម្ពុជាមានទំនាក់ទំនងការទូតផ្លូវការជាមួយភីលីពីន​ចាប់តាំងពីខែសីហា ឆ្នាំ១៩៥៧។ លោកស្រី Florida Ann Camille P. Mayo បានលើកឡើងក្នុងជំនួបថាលោកស្រីនឹងខិតខំជំរុញទំនាក់ទំនងកម្ពុជា ភីលីពីនឱ្យកាន់តែកើនឡើងថែមទៀតជាពិសេសពាក់ព័ន្ធនឹងធុរៈកិច្ច ដែលមានការកត់សម្គាល់ថាអ្នកវិនិយោគភីលីពីនអាចចាប់អារម្មណ៍ច្រើនលើវិស័យអប់រំ កសិកម្មជាដើម។

លោកស្រីបានថ្លែងអំណរគុណកម្ពុជាដែលបានជួយដោះស្រាយបញ្ហាជនជាតិភីលីពីនដែលចាញ់បោកក្រុមឆបោកកាលពីកន្លងទៅនៅកម្ពុជាផងដែរ។

ប្រធានរដ្ឋសភាកម្ពុជា សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី ថាមានការងារលើសពីនេះដែលកម្ពុជា-ភីលីពីនអាចសហការធ្វើការជាមួយគ្នាដើម្បីពូនជុំចំណងទំនាក់ទំនង ដោយថាពេលនេះគឺជារបត់ថ្មីមួយរបស់កម្ពុជាក្រោមការដឹកនាំដោយជំនាន់ក្រោយដែលផ្ដោតចក្ខុវិស័យលើយុទ្ធសាស្ត្របញ្ចកោណដែលកំណត់លើគោលដៅអភិវឌ្ឍន៍ជាច្រើន ដែលផ្ដល់នូវលទ្ធភាពជាច្រើនដល់ដៃគូរក្នុងការចូលរួមកិច្ចសហប្រតិបត្តិការ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក