ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ការហ្វឹកហាត់សាកល្បងលើវិញ្ញាសាហែលទឹកនៃកីឡាទ្រីយ៉ាត្លុងត្រូវអាក់ខាន ដោយសារស្ថានភាពកខ្វក់នៃទឹកទន្លេសែន

កីឡា៖ ក្រុមការងាររៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងប៉ារីស នៅថ្ងៃចន្ទនេះបានបន្តលុបចោលការហ្វឹកហាត់សាកល្បងលើវិញ្ញាសាហែលទឹក នៃវិញ្ញាសាកីឡាទ្រីយ៉ាត្លុង ដែលជាការលុបចោលការហ្វឹកហាត់សាកល្បងថ្ងៃទីពីរជាប់ៗគ្នា បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងនាពេលថ្មីៗនេះបានបង្កឱ្យមានផលប៉ះពាល់ដល់កម្រិតគុណភាពទឹកនៅក្នុងតំបន់ ជាពិសេសនៅដងទន្លេ សែន (Seine)។

គួរបញ្ជាក់ថា ការហ្វឹកហាត់សាកល្បងកាលពីថ្ងៃអាទិត្យម្សិលមិញនេះក៏ត្រូវបានប្រកាសលុបចោលផងដែរ បន្ទាប់ពីការធ្វើតេស្តសាកល្បងកម្រិតគុណភាពទឹកលើដងទន្លេ Seine នាថ្ងៃសៅរ៍បានបង្ហាញថា គុណភាពទឹកមិនបំពេញតាមកម្រិតស្ដង់ដារដែលជាតម្រូវការ។ យ៉ាងណាក្ដី ផលប៉ះពាល់កើតមានតែទៅលើការហ្វឹកហាត់សាកល្បងវិញ្ញាសាហែលទឹកប៉ុណ្ណោះ ដោយវិញ្ញាសាពីរទៀតនៃកីឡាទ្រីយ៉ាត្លុងគឺវិញ្ញាសាជិះកង់ និងរត់ នៅបន្តបានជាធម្មតាមិនមានផលប៉ះពាល់អ្វីឡើយ។ 

ក្រុមការងាររៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិក តាមរយៈសេចក្ដីថ្លែងការណ៍មួយនាថ្ងៃចន្ទនេះបានឱ្យដឹងថា "ដោយផ្អែកលើការព្យាករណ៍អាកាសធាតុសម្រាប់រយៈពេល ៣៦ម៉ោងបន្ទាប់, ព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងប៉ារីស ឆ្នាំ២០២៤ និងសហព័ន្ធកីឡាទ្រីយ៉ាត្លុងពិភពលោក មានទំនុកចិត្តថាគុណភាពទឹកនឹងត្រលប់មកក្រោមកម្រិតកំណត់ មុនពេលចាប់ផ្តើមការប្រកួតកីឡាទ្រីយ៉ាត្លុងនៅថ្ងៃទី៣០ ខែកក្កដាខាងមុខ"៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក