ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្រ្តីការបរទេស "Quad" ជួបពិភាក្សាគ្នាលើបញ្ហាសន្តិសុខដែនសមុទ្រ និងបញ្ហាការពារសន្តិសុខអ៊ីនធ័រណេត

អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ឥណ្ឌា ជប៉ុន និងសហរដ្ឋអាមេរិក ឬហៅថាក្រុមរដ្ឋមន្រ្តីការបរទេស "Quad" បានជួបប្រជុំគ្នានៅទីក្រុងតូក្យូ នាថ្ងៃទី២៩ ខែកក្កដានេះ ទៅលើកិច្ចពិភាក្សាដែលរំពឹងថានឹងផ្តោតលើកិច្ចការសន្តិសុខលើដែនសមុទ្រ និងគំនិតផ្តួចផ្តើមក្នុងការរឹតបន្តឹងសុវត្ថិភាពតាមអ៊ីនធ័រណេត (Cyber defences)។

កិច្ចពិភាក្សានេះមានការចូលរួមពីលោកស្រី ផេននី វ៉ុង (Penny Wong) រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី, លោក ស៊ូប្រាម៉ានយ៉ាម ចៃសានស៍កា (Subrahmanyam Jaishankar) រដ្ឋមន្ត្រីការបរទេសឥណ្ឌា, លោកស្រី យ៉ូកូ កាមីកាវ៉ា (Yoko Kamikawa) រដ្ឋមន្ត្រីការបរទេសជប៉ុន និងលោក អាន់ថូនី ប្លីងខេន (Antony Blinken) រដ្ឋមន្ត្រីការបរទេសអាមេរិក ដែលបានជជែកអំពីកិច្ចការសន្តិសុខរវាងទីក្រុងតូក្យូ និងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអាទិត្យ ដែលសម្ព័ន្ធមិត្តបានចាត់ទុក "ចិន" ថាជាបញ្ហាប្រឈមយុទ្ធសាស្ត្រធំបំផុតដែលបណ្ដាប្រទេសក្នុងតំបន់កំពុងប្រឈមមុខ។ 

លោកស្រី Penny Wong បានថ្លែងចំណាប់អារម្មណ៍នៅក្នុងវេទិកានេះថា "យើងទាំងអស់គ្នាសុទ្ធតែដឹងថា តំបន់ និងពិភពលោករបស់យើង កំពុងឈានទៅរកការផ្លាស់ប្តូរ"។ លោកស្រីបន្តថា ទាំងអស់គ្នាសុទ្ធតែប្រាថ្នាចង់បានសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។ នៅក្នុងសុន្ទរកថារបស់លោកស្រី Kamikawa អំឡុងពេលបើកកិច្ចពិភាក្សានេះ លោកស្រីបានលើកឡើងអំពីតម្រូវការក្នុងការកសាងសមត្ថភាពសន្តិសុខតាមអ៊ីនធឺណិត និងផ្តល់ឱកាសបណ្តុះបណ្តាលផ្នែកសន្តិសុខដែនសមុទ្រដើម្បីការពារ និងធ្វើឱ្យកាន់តែរុងរឿង និងអភិវឌ្ឍបន្ថែមក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

កាលពីថ្ងៃអាទិត្យកន្លងទៅ សហរដ្ឋអាមេរិកបានប្រកាសពីផែនការដ៏ធំរបស់ខ្លួនក្នុងការពង្រឹងសហប្រតិបត្តិការយោធាបន្ថែមទៀតជាមួយប្រទេសជប៉ុនដែលជាសម្ព័​ន្ធមិត្តដ៏ស្អិតរមួត។ ផែនការនេះស្ថិតក្នុងគម្រោងដ៏ធំមួយដែលអាមេរិក និងជប៉ុនបានកត់សម្គាល់ថាជា "បរិយាកាសសន្តិសុខដែលកំពុងវិវត្ត" ដែលសំដៅទៅលើការគំរាមកំហែងផ្សេងៗពីប្រទេសចិន រួមទាំងសកម្មភាពលើដែនសមុទ្រដែលកាន់តែមានភាពតានតឹងខ្លាំងឡើងៗនៅក្នុងសមុទ្រចិនខាងកើត និងសមុទ្រខាងត្បូង។

គួរឱ្យដឹងថា ក្រោយពីបញ្ចប់កិច្ចពិភាក្សា "Quad" នៅទីក្រុងតូក្យូ ប្រទេសជប៉ុន លោក Antony Blinken និងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin នឹងមានកិច្ចពិភាក្សាស្ដីពីសន្តិសុខជាមួយសម្ព័ន្ធមិត្តអាស៊ីមួយទៀតគឺហ្វីលីពីន ស្របពេលដែលរដ្ឋបាលរបស់លោក Biden កំពុងស្វះស្វែងរកវិធីសាស្រ្តទប់ទល់នឹងឥទ្ធិពលរបស់ចិន។ ថ្មីៗនេះ លោក Antony Blinken ក៏ទើបតែមានជំនួបទ្វេភាគីជាមួយរដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi នៅឯប្រទេសឡាវផងដែរ ដោយលោកបានថ្លែងទៅកាន់ភាគីចិនថា សហរដ្ឋអាមេរិក និងប្រទេសជាសម្ព័ន្ធមានបំណងចង់បានតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលមាន "ភាពសេរី និងបើកចំហរ"

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក