ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទទួលជំនួយរថយន្តពន្លត់អគ្គិភ័យពីខេត្តក្យង់សាំងប៊ូកដូរបស់កូរ៉េខាងត្បូង

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃសុក្រ ទី២៦ ខែកក្កដាឆ្នាំ២០២៤នេះ បានទទួលជំនួយរថយន្តពន្លត់អគ្គិភ័យចំនួន១០គ្រឿងពីឯកឧត្តម Lee Cheol-Woo អភិបាលខេត្តក្យង់សាំងប៊ូកដូនៃសាធារណរដ្ឋកូរ៉េ ដោយមានការសម្របសម្រួលពីអង្គការចលនាភូមិថ្មីនៃសាធារណរដ្ឋកូរ៉េ។

ក្នុងពិធីដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តដែលបានផ្តល់រថយន្តពន្លត់អគ្គិភ័យទាំង១០គ្រឿងដើម្បីជួយសម្រួលដល់តម្រូវការប្រើប្រាស់ចាំបាច់ក្នុងអង្គភាពរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ទន្ទឹមនឹងនោះ លោក Lee Cheol-Woo បានគូសបញ្ជាក់ថា ការផ្តល់ជំនួយនេះគឺធ្វើឡើងតាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងការងារ និងរដ្ឋបាលខេត្ត ក៏ដូចជាទំនាក់ទំនងកម្រិតយុទ្ធសាស្ត្ររវាងរដ្ឋាភិបាលកម្ពុជា និងកូរ៉េខាងត្បូងដើម្បីផ្តល់ប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក