ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋមន្រ្តីក្រសួងបរិស្ថាន លើកទឹកចិត្តដល់អាជ្ញធរនៅថ្នាក់ក្រោមជាតិបន្តជំរុញការចូលរួមអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច

ភ្នំពេញ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការគ្រប់គ្រងវិស័យបរិស្ថាន និងធនធានធម្មជាតិនៅថ្នាក់ក្រោមជាតិ នារសៀលថ្ងៃសុក្រទី២៦ ខែកក្កដា ឆ្នាំ២០២៤ នាទីស្តីការក្រសួងបរិស្ថាន បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ដល់អាជ្ញាធរគ្រប់ថ្នាក់នៅតាមរាជធានីខេត្តទាំងអស់ បានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តការងារគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាន នាពេលកន្លងមក។ ដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់មាតុភូមិកម្ពុជា លោករដ្ឋមន្រ្តីបានបន្តថា ក្រសួងបរិស្ថានស្នើសុំឱ្យអាជ្ញធរនៅថ្នាក់ក្រោមជាតិ បន្តជំរុញការចូលរួមអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ដោយជំរុញសម្រេចគោលដៅនៃយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលគឺ «ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០% នៅឆ្នាំ២០៥០»។

ក្រសួងបរិស្ថានឱ្យរៀបចំឡើងនូវយុទ្ធសាស្ត្រចក្រា ដែលមានសរសរស្ដម្ភបី នោះគឺ ភាពស្អាត ភាពបៃតង និងចីរភាព។ លោកបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា ការអនុវត្តនូវភាពស្អាត ភាពបៃតង តាមរយៈការថែរក្សានូវភាពស្អាតក្នុងខ្យល់ លើដី និងក្នុងទឹក ជាពិសេសគឺភាពស្អាតដែលកើតចេញពីចិត្ត របស់អ្នកពាក់ព័ន្ធទាំងអស់ រួមទាំងប្រជាសហគម-ន៍មូលដ្ឋាន ហើយភាពស្អាតនេះនឹងចែករំលែក ទៅដល់បរិស្ថានជុំវិញ។ លើសពីនេះ ដើម្បីធ្វើឱ្យកម្ពុជាយើងស្អាត ឯកឧត្តមរដ្ឋមន្រ្តី បានស្នើសុំដល់អ្នកពាក់ព័ន្ធទាំងអស់ មេចូលរួមក្នុងយុទ្ធនាការ ដែលរៀបចំឡើងដោយក្រសួងបរិស្ថា នដើម្បីភាពស្អាត ភាពបៃតង ធ្វើយ៉ាងណាឱ្យ មានចីរភាពតាមរយៈការបណ្តុះពន្លកនៃភាពស្អាត ពន្លកបៃតងបន្ថែមទៀត ដើម្បីប្រទេសកម្ពុជាយើងទទួលបាននូវភាពស្អាត ភាពបៃតង រយៈពេលវែង ស័ក្ដិសមជាអរិយប្រទេស ដែលធ្លាប់មានកិត្តិស័ព្ទ ឱ្យល្បីរន្ទឺទៅពិភពលោកយើងនេះជាថ្មី។

សូមបញ្ចាក់ថា ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការចែកកូនឈើជូនប្រជាពលរដ្ឋដាំដោយឥតគិតថ្លៃចំនួនយ៉ាងតិច១លានដើមក្នុង១ឆ្នាំ ក្នុងគោលបំណងបណ្តុះផ្នត់គំនិត «ពន្លកបៃតង» ដល់ប្រជាពលរដ្ឋកម្ពុជាឱ្យស្រលាញ់ដើមឈើ ការយល់ដឹងអំពីអត្ថប្រយោជន៍នៃព្រៃឈើ រុក្ខជាតិ និងការចូលរួមដាំដើមឈើ និងការពារនិងអភិរក្សធនធានធម្មជាតិនៅកម្ពុជា។ កន្លងទៅថ្មីៗនេះ ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើក្រោមមូលបទ «ពន្លកបៃតង» បានរៀបចំឡើងដោយជោគជ័យ ក្នុងការចែលជូនកូនឈើចម្រុះចំនួន១លាន៣សែនដើម ជូនសាធារណជន យកទៅដាំតាមគេហដ្ឋាន សាលារៀន វត្តអារាម និងទីសាធារណៈផ្សេងៗ។ ក្រសួងបរិស្ថានបន្តរៀបចំថ្នាលបណ្តុះកូនឈើខ្នាតតំបន់បន្ថែម និងបន្តលើកទឹកចិត្តឱ្យមន្ទីរបរិស្ថាន បន្តបណ្តុះកូនឈើចែកជូនប្រជាពលរដ្ឋនៅឆ្នាំបន្តបន្ទាប់ក្រោយៗទៀត តាមរយៈការលើកទឹកចិត្ត និងគាំទ្រផ្សេងៗ ដើម្បីសម្រេចបានទស្សនវិស័យរបស់រាជរដ្ឋាភិបាល បង្កើនគម្របព្រៃឈើ៦០% នៅឆ្នាំ២០៥០៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក