ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ឆាបឆេះផ្ទះលក់ចង្ក្រានហ្គាស និងអាគុយឆេះផ្អើលរត់ជាន់ជើងគ្នានៅក្បាលប្រលប់ ក្នុងក្រុងព្រះសីហនុ

ក្រុងព្រះសីហនុ៖ មានករណីអគ្គីភ័យឆាប់ឆេអផ្ទះលក់ចង្ក្រានហ្គាស និង អាគុយមួយកន្លែង នៅវេលាម៉ោង ២០:៥៥នាទី ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៤ ។

របាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះលក់ចង្ក្រានហ្គាសនិងអាគុយ មានឈ្មោះ លី ហាំងភេទប្រុសអាយុ ៥៥ឆ្នាំ ជនជាតិខ្មែរមុខរបរលក់ហ្គាស ស្ថិតនៅក្នុងចំនុចក្រុម១០ភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងនៃស្នងការដ្នាននគបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងប៉ុស្តិ៍ បានចុះដល់កន្លែងកើតហេតុ សម្រួលចរាចរណ៍ បាញ់ទឹកពន្លត់អោយរលត់ទាំងស្រុងករណីអគ្គិភ័យខាងលើបានចេញរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចំនួន ០២ គ្រឿង បានប្រើប្រាស់ទឹកអស់ចំនួន ០២ ឡានស្មើរនិង ១៨ ម៉ែត្រគូប។

ប្រភេទសំណង់ ផ្ទះសង់អំពីថ្មមានកម្ពស់៣ជាន់។ ការខូចខាតសម្ភារៈឆេះម៉ូតូប្រភេទហុងដាស្តុបពី សេរីឆ្នាំ២០២៣ចំនួន ០១គ្រឿង ព្រមទាំងឆេះសម្ភារៈមួយចំនួនប្រហែល១០ភាគរយ។ មូលហេតុ កំពុងស្រាវជ្រាវបន្ត។

បច្ចប្បន្នករណីអគ្គីភ័យខាងលើបានសមត្ថកិច្ចពន្លត់ឲ្យរលត់ទៅវិញទាំងស្រុង និង សមត្ថកិច្ចបញ្ជាក់ថា ករណីនេះក្រៅតែពីឆេះខូចខាតសម្ភារៈក្នុងផ្ទះមួយចំនួន និង ចង្ក្រានហ្គាស និង អាគុយមួយចំនួន គឺពុំបណ្តាលឲ្យមានមនុស្សរងគ្រោះថ្នាក់នោះទេ ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក