ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ៖ កត្តាប្រវត្តិសាស្ត្រទើបយើងប្រឹងបោះបង្គោលព្រំដែនឱ្យរឹងមាំជាមួយប្រទេសជិតខាង

ភ្នំពេញ៖ ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន ថាដោយសារកត្តាប្រវត្តិសាស្រ្តទើបកម្ពុជាខិតខំប្រឹងប្រែងក្នុងបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាងឱ្យបានរឹងមាំ ទន្ទឹមនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា។ 

ការបោះបង្គោលព្រំដែនគោករវាងកម្ពុជានិងប្រទេសជិតខាង​នៅសេសសល់ប្រទេសពីរគឺឡាវ និងវៀតណាម ដែលបង្គោលព្រំដែនជាមួយឡាវនៅសល់ប្រមាណ ១៤%និងវៀតណាមនៅសល់ប្រមាណ ១៦%។ 

ក្នុងសារឆ្លើយតបនឹងហ្វេសបុកឈ្មោះ Chhoem Sakada សម្ដេចតេជោ ហ៊ុន​ សែន ថាទឹកដីកម្ពុជាមិនត្រូវបានកាត់ទៅឱ្យវៀតណាមដូចគេចោទប្រកាន់ ឬយកទៅជាភាគហ៊ុនជាមួយវៀតណាមឬឡាវទេ។ សម្ដេចបញ្ជាក់ថា​ប្រទេស​នីមួយៗគ្រប់គ្រងអធិបតេយ្យភាពរៀងខ្លួន អនុវត្តច្បាប់រៀងខ្លួន ហើយប្រជាជនប្រទេសទាំង៣ កម្ពុជា វៀតណាម ឡាវ ក៏មិនអាចចេញចូលប្រទេសដទៃដោយគ្មានការអនុញ្ញាតផងដែរ។ 

សម្ដេចបានបញ្ជាក់ជាថ្មីថា តំបន់ត្រីកោណអភិវឌ្ឍន៍ CLV មានកិច្ចសហការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន សន្ដិសុខ។ 

ជាមួយគ្នានេះសម្ដេចតេជោ បានឱ្យដឹង​ថាក្នុងពេលសម្ដេច​អញ្ជើញទៅប្រទេសវៀតណាមសម្ដេចបានស្នើឱ្យវៀតណាមលក់ភ្លើងបន្ថែមដល់កម្ពុជា៤០០មេហ្គាវ៉ាត់ដែលជារឿងសំខាន់សម្រាប់ជួយដល់ប្រជាជនខ្មែរ ខណៈដែលកម្ពុជាកំពុងខ្វះភ្លើង និងឡាវមិនអាចផ្គត់ផ្គង់ឱ្យគ្រប់គ្រាន់។ 

សម្ដេចថា៖ «២៥ឆ្នាំកន្លងមកហើយតើយើងបានបាត់បង់ទឹកដីនៅកន្លែងណាទេគឺអត់ទេតែយើងបានបោះបង្គោលព្រំដែនដល់មុំ៣ កម្ពុជា ឡាវ វៀតណាម ថែមទៀតផង។ ពុកទទួលយកការកង្វល់និងការព្រួយបារម្មណ៍របស់កូន និងប្រជាជនយើង ដោយសារ​កត្តា​ប្រវត្តិសាស្ត្រទើបប្រឹងប្រែងបោះបង្គោលព្រំដែនឱ្យរឹងមាំងជាមួយប្រទេសជិតខាងដើរទន្ទឹមនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង»៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក