ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្រ្តីបង់ក្លាដែសរងការរិះគន់ចំពោះរូបថតស្រក់ទឹកភ្នែកនៅឯស្ថានីយ៍រថភ្លើងរងការខូចខាតមួយកន្លែង

បង់ក្លាដែស៖ មេដឹកនាំប្រទេសបង់ក្លាដែស លោកស្រី Sheikh Hasina ត្រូវគេថតបានរូបភាពដែលលោកស្រីបានស្រក់ទឹកភ្នែក នៅឯស្ថានីយ៍រថភ្លើងមួយកន្លែងដែលត្រូវបានបំផ្លាញក្នុងអំឡុងពេលការតវ៉ាប្រឆាំងរដ្ឋាភិបាល។ 

សូមបញ្ជាក់ថា យ៉ាងហោចណាស់មានមនុស្ស ១៥០នាក់ ត្រូវបានសម្លាប់ដោយសារការប៉ះទង្គិចគ្នាទូទាំងប្រទេសរវាងប៉ូលីស និងនិស្សិតសាកលវិទ្យាល័យ ដោយកងកម្លាំងសន្តិសុខត្រូវបានគេចោទប្រកាន់ថា បានប្រើប្រាស់មធ្យោបាយតបតជ្រុលហួសហេតុក្នុងការប៉ះទង្គិចនេះ។ ការតវ៉ានេះកើតឡើងបន្ទាប់ពី​មានការអំពាវនាវ​ឱ្យកែសម្រួល​កូតា​ការងារនៅក្នុង​រដ្ឋាភិបាល។

រូបភាពរបស់លោកស្រីនាយករដ្ឋមន្រ្តី Hasina ត្រូវបានថតក្នុងអំឡុងពេលលោកស្រីធ្វើដំណើរទៅកាន់ស្ថានីយ៍រថភ្លើងក្រោមដីក្នុងទីក្រុង Mirpur កាលពីថ្ងៃព្រហស្បតិ៍ ដែលទីតាំងនេះបានរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរអំឡុងការប៉ះទង្គិចរវាងកងកម្លាំង និងក្រុមអ្នកតវ៉ា។ សារព័ត៌មានមួយបានដកស្រង់សំដីរបស់លោកស្រីនាយករដ្ឋមន្រ្តីយ៉ាងដូច្នេះថា៖ "តើចេតនាអ្វីទៅដែលនាំឱ្យពួកគេបំផ្លិចបំផ្លាញបរិក្ខាដែលជួយសម្រួលដល់ការរស់នៅរបស់ប្រជាជនបែបនេះ? ទីក្រុង Dhaka កំពុងស្ថិតក្នុងស្ថានភាពនៃការកកស្ទះចរាចរណ៍ខ្លាំង ហើយស្ថានីយ៍រថភ្លើងត្រូវបានបិទ។ ខ្ញុំមិនអាចទទួលយកបានឡើយនូវការបំផ្លិចបំផ្លាញមធ្យោបាយដឹកជញ្ជូនដែលមានបច្ចេកវិទ្យាទំនើបបែបនេះបានទេ"។ 

ដោយឡែក នៅលើបណ្ដាញសង្គមអនឡាញឯណោះវិញ លោកស្រី Sheikh Hasina បានរងការរិះគន់យ៉ាងខ្លាំង ដោយពលរដ្ឋបានចោទប្រកាន់លោកស្រីថាមិនបានបង្ហាញពីការអាណិតអាសូរចំពោះជនរងគ្រោះដែលបានស្លាប់ ឬចូលរួមរំលែកទុក្ខទៅកាន់ក្រុមគ្រួសាររបស់ពួកគេ។ ភាគច្រើននៃមតិលើបណ្ដាញសង្គមលើកឡើងថា លោកស្រីមានពេលបណ្ដាញទុក្ខសោកទៅលើស្ថានីយ៍រថភ្លើងដែលខូចខាត តែគ្មានចិត្តចង់រំលែកទុក្ខដល់និស្សិតជាង ១០០នាក់ដែលបានបាត់បង់ជីវិតគ្មានថ្ងៃត្រឡប់ ខណៈអ្នកខ្លះទៀតលើកឡើងថាអ្វីដែលឃើញពេលនេះគឺជាការទាញយកចំណាប់អារម្មណ៍មហាជនប៉ុណ្ណោះ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក