ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ឥទ្ធិពលព្យុះទីហ្វុង Gaemi បង្ខំឱ្យមានការជម្លៀសមនុស្សប្រមាណ ៣០០,០០០នាក់នៅភាគខាងកើតប្រទេសចិន

ចិន៖ អាជ្ញាធរបានជម្លៀសមនុស្សជិត ៣០០,០០០នាក់ និងបានផ្អាកសេវាដឹកជញ្ជូនសាធារណៈនៅទូទាំងភាគខាងកើតប្រទេសចិននៅថ្ងៃសុក្រនេះ ខណៈដែលព្យុះទីហ្វុង Gaemi បង្កឱ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង ខណៈព្យុះទីហ្វុងនេះមានបណ្ដាលឱ្យមានអ្នកស្លាប់ចំនួន ៥នាក់ហើយនៅកោះតៃវ៉ាន់។ Gaemi គឺជាព្យុះទីហ្វុងដ៏ខ្លាំងបំផុតមិនធ្លាប់មាន ដែលបានបោកបក់មកលើកោះតៃវ៉ាន់ក្នុងរយៈពេលប្រាំបីឆ្នាំចុងក្រោយ ដែលបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ និងបានជន់លិចទីក្រុងធំៗជាច្រើននៃកោះតៃវ៉ាន់។ 

មិនត្រឹមតែប៉ុណ្ណោះ ព្យុះទីហ្វុង Gaemi ក៏បានបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងជាងធម្មតាក្នុងរដូវវស្សារបស់ហ្វីលីពីនផងដែរ ដោយបង្កឱ្យមានទឹកជំនន់ និងការរអិលបាក់ដី ដែលបានសម្លាប់មនុស្សយ៉ាងហោច ២០នាក់។ មិនត្រឹមតែប៉ុណ្ណោះ ភ្លៀងធ្លាក់ដែលបណ្ដាលមកពីឥទ្ធិពលនៃព្យុះទីហ្វុងនេះ បានបណ្ដាលឱ្យកប៉ាល់ដឹកប្រេងមួយគ្រឿងក្រឡាប់លិច ហើយប្រេងប្រមាណ ១,៤លានលីត្រអាចនឹងត្រូវលេចធ្លាយចាក់ចូលក្នុងសមុទ្រក្បែររដ្ឋធានីម៉ានីល របស់ហ្វីលីពីនទៀតផង។ 

យ៉ាងណាមិញ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានឱ្យដឹងថា ព្យុះទីហ្វុង Gaemi ហាក់ថមថយឥទ្ធិពលបន្ដិចកាលពីយប់មិញ ក្រោយហេតុការណ៍បាក់ដីនៅក្នុងខេត្ត Fujian ភាគខាងកើតប្រទេសចិន។ អាកាសធាតុនៅចិនកំពុងស្ថិតក្នុងស្ថាន​​ភាពបម្រែបម្រួលគួរឱ្យព្រួយបារម្ភ ពោលគឺ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ពាសពេញ​ភាគ​ខាង​កើត និង​ខាង​ត្បូង ខណៈ​ភាគ​ខាង​ជើងស្ថិតក្រោមឥទ្ធិពលរលកកម្ដៅជាបន្តបន្ទាប់។

ចិនគឺជាប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដ៏ធំបំផុតរបស់ពិភពលោក ខណៈអ្នកវិទ្យាសាស្ត្រនិយាយថាស្ថានភាពបែបនេះកំពុងជំរុញឱ្យមានការប្រែប្រួលអាកាសធាតុខ្លាំង និងធ្វើឱ្យស្ថានភាពអាកាសធាតុអាក្រក់កើតមានកាន់តែញឹកញាប់ និងកាន់តែខ្លាំងឡើង៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក