ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រទេសស្រីលង្កានឹងរៀបចំការបោះឆ្នោតប្រធានាធិបតី ស្របពេលមានកំណែទម្រង់សេដ្ឋកិច្ចសំខាន់ៗ

ស្រីលង្កា៖ ប្រទេសស្រីលង្កានឹងធ្វើការបោះឆ្នោតនៅថ្ងៃទី២១ ខែកញ្ញាខាងមុខ ដើម្បីជ្រើសរើសប្រធានាធិបតីថ្មី។ នេះបើតាមការជូនដំណឹងរបស់រដ្ឋាភិបាលនៅថ្ងៃសុក្រ ទី២៦ ខែកក្កដា ដែលការបោះឆ្នោតនេះជាការប្រកួតប្រជែងដ៏សំខាន់មួយ ដែលត្រូវបានគេរំពឹងថានឹងកំណត់អនាគតនៃកំណែទម្រង់នៅក្នុងប្រទេសដែនកោះក្នុងតំបន់អាស៊ីខាងត្បូង ដែលកំពុងទទួលរងនូវវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតមានធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍ចុងក្រោយ។ សេចក្តី​ជូន​ដំណឹងដដែលបញ្ជាក់ថា បេក្ខភាពដែលនឹងត្រូវឈរឈ្មោះជាប្រធានាធិបតីសម្រាប់​ការ​បោះឆ្នោត​ ត្រូវ​ដាក់ឯកសារឱ្យបានត្រឹម​ថ្ងៃ​ទី១៥ ខែ​សីហាជាកំណត់។

ប្រធានាធិបតីដែលកំពុងកាន់អំណាច លោក Ranil Wickremesinghe ត្រូវបានគេរំពឹងថានឹងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីសម្រាប់ការបោះឆ្នោតនេះ។ សូមរំឮកថា លោក Wickremesinghe មានវ័យ ៧៥ឆ្នាំបានចូលកាន់តំណែងកាលពីខែកក្កដា ឆ្នាំ២០២២ ក្រោយផ្ទុះបាតុកម្មតវ៉ានៅទូទាំងប្រទេស បណ្តាលមកពីវិបត្តិហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរដែលបានបង្ខំឱ្យអតីតប្រធានាធិបតី Gotabaya Rajapaksa ភៀសខ្លួនចេញពីប្រទេស ហើយក្រោយមកបានប្រកាសលាលែងពីតំណែង។ សភាស្រីសង្កាបានបោះឆ្នោតជ្រើសរើសលោក Wickremesinghe ដើម្បីបន្តតំណែងជាប្រធានាធិបតីនៃអាណត្តិប្រាំឆ្នាំដែលនៅសេសសល់បន្តពីលោក Rajapaksa ដែលបានជាប់ឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០១៩។

គួរបញ្ជាក់ថា ប្រទេសស្រីលង្កា គឺជាដែនកោះដែលមានផ្ទៃដីប្រមាណ ៦៥,៦១០ គីឡូម៉ែត្រការ៉េប៉ុណ្ណោះ ប៉ុន្តែប្រទេសដែនកោះក្នុងតំបន់អាស៊ីខាងត្បូងនេះមាន​ប្រជាជនដល់ទៅជាង ២២លាននាក់ ក្នុងនោះប្រជាជន ១៧លាននាក់មានសិទ្ធិបោះឆ្នោត។ 

សេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កាត្រូវបានគេរំពឹងថានឹងមានកំណើន ៣ភាគរយក្នុងឆ្នាំ២០២៤ បន្ទាប់ពីបានធ្លាក់ចុះ ២.៣ភាគរយកាលពីឆ្នាំមុន និងធ្លាក់ចុះដល់ទៅ ៧.៣ភាគរយ ក្នុងអំឡុងពេលមានការកើនឡើងខ្លាំងបំផុតនៃវិបត្តិក្នុងប្រទេស។ ម្ចាស់បំណុលទ្វេភាគីរួមមាន ជប៉ុន ចិន និងឥណ្ឌាបានចុះហត្ថលេខាលើការសម្រួលស្ថានភាពបំណុលចំនួន ១០ពាន់លានដុល្លារកាលពីខែមុន ដែលផ្តល់គម្លាតដល់រដ្ឋាភិបាលអាចពន្យារពេលសងបំណុលបាន ៤ឆ្នាំ និងសន្សំបានប្រាក់ជាង ៥ពាន់លានដុល្លារ។

មេដឹកនាំគណបក្សប្រឆាំងលោក Sajith Premadasa និងសមាជិកសភា Anura Kumara Dissanayake ដែលជាប្រធានគណបក្សម៉ាក្សនិយម Janatha Vimukthi Peramuna (JVP) ត្រូវគេរំពឹងថានឹងអាចបង្ហាញខ្លួនប្រជែងតំណែងប្រធានាធិបតីនេះផងដែរ។ បេក្ខភាពប្រជែងតំណែងប្រធានាធិបតីទាំងពីរគឺលោក Premadasa និងលោក Dissanayake សុទ្ធតែធ្លាប់បាននិយាយជាសាធារណៈថា លោកនឹងពិនិត្យមើលការកែទម្រង់កម្មវិធីមូលនិធី IMF ដើម្បីកាត់បន្ថយសម្ពាធនៃជីវភាពរស់នៅរបស់ប្រទេសស្រីលង្កា និងដើម្បីបន្ធូរបន្ថយបន្ទុកសងបំណុលរបស់ប្រទេស៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក