ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សម្ដេចធិបតីនាយករដ្ឋមន្ត្រី អញ្ជើញគោរពវិញ្ញាណក្ខន្ធ លោកអគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម

ភ្នំពេញ៖: នៅស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ លោក ង្វៀន ហ៊្វូចុង (Nguyen Phu Trong) អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដ វៀតណាម ដែលបានទទួលមរណភាពដោយជរាពាធក្នុងជន្មាយុ៨០ឆ្នាំ កាលពី១៩ ខែកក្កដា ឆ្នាំ២០២៤។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបង្ហាញអារម្មណ៍សោកស្ដាយអាឡោះអាល័យ និងចូលរួមកាន់មរណទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយរដ្ឋាភិបាល និងប្រជាជនវៀតណាម ព្រមទាំងគ្រួសារសពចំពោះមរណភាព លោក ង្វៀន ហ៊្វូចុង អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដ វៀតណាម។

នៅក្នុងសាររំលែករមណទុក្ខដ៏ក្រៀមក្រំ, សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានចាត់ទុក លោកអគ្គលេខាធិការ ង្វៀន ហ៊្វូចុង ជាមេដឹកនាំដ៏សំខាន់មួយរូប ដែលបានលះបង់ពេញមួយជីវិតក្នុងបុព្វហេតុសុខុមាលភាព និងវិបុលភាពរបស់ប្រជាជនវៀតណាម ក៏ដូចជាការពង្រឹកទំនាក់ទំនងប្រកបដោយភាតរភាពដ៏ជ្រាលជ្រៅ រវាងព្រះរាជាណាចក្រ-កម្ពុជា និងសាធារណសង្គមនិយមវៀតណាម។ សូមវិញ្ញាណក្ខន្ធរបស់ ឯកឧត្ដមអគ្គលេខាធិការ អញ្ជើញទៅកាន់សុគតិភពកុំបីឃ្លៀតឃ្លាតឡើយ។

បើតាមជីវប្រវត្តិសង្ខេម លោក Nguyen Phu Trong កើតនៅឆ្នាំ១៩៤៤ ក្នុងត្រកូលគ្រួសារកសិករក្រីក្រមួយរស់នៅក្នុងឃុំ Dong Hoi ស្រុក Dong Anh ទីក្រុងហាណូយ។ លោក គឺជាសាស្ត្រាចារ្យម្នាក់ដែលទទួលបានសញ្ញាប័ត្របណ្ឌិតផ្នែកនយោបាយ។ លោក បានក្លាយជាសមាជិកបក្សកម្មុយនិស្ដវៀតណាម ដោយបម្រើការឱ្យទស្សនាវដ្ដីរបស់បក្ស គឺ Communist Review ពីឆ្នាំ១៩៦៧ ដល់ឆ្នាំ១៩៩៦ ហើយបានក្លាយជានិពន្ធនាយកទស្សនាវដ្ដីនេះក្នុងឆ្នាំ១៩៩៧។

លោក បានក្លាយជាលេខារងនៃគណៈកម្មាធិការបក្សប្រចាំទីក្រុងហាណូយ នៅខែសីហា ឆ្នាំ១៩៩៦ ដល់ខែកុម្ភៈ ឆ្នាំ១៩៩៨។ ពីខែកុម្ភៈ ឆ្នាំ១៩៩៨ ដល់ខែមករា ឆ្នាំ២០០០ លោក Nguyen Phu Trong ដែលមានជំនឿលើមនោគមន៍វិជា្ជ ម៉ាក-ឡេនីន (Marxism-Leninism) បានទទួលបន្ទុកលើកិច្ចការ មនោគមន៍វិជ្ជា វប្បធម៌ វិទ្យាសាស្ត្រ និងអប់រំរបស់គណបក្សកុម្មុយនិស្ដវៀតណាម។ ចាប់ពីខែមករា ឆ្នាំ២០០០ ដល់ខែមិថុនា ឆ្នាំ២០០៦ លោក បានបម្រើការជាលេខានៃគណៈកម្មាធិការបក្សប្រចាំទីក្រុងហាណូយ។

នៅចន្លោះពីខែមីនា ឆ្នាំ១៩៩៨ ដល់ខែសីហា ឆ្នាំ២០០៦ លោក បានកាន់តំណែងជាអនុប្រធាន និងជាប្រធានក្រុមប្រឹក្សាទ្រឹស្ដី នៃគណៈកម្មាធិការមជ្ឈិមគណបក្សកុម្មុយនិស្ដវៀតណាម។ លោក Nguyen Phu Trong បានក្លាយជាប្រធានសភាវៀតណាមពីខែមិថុនា ឆ្នាំ២០០៦ ដល់ខែកក្កដា ឆ្នាំ២០១១ ហើយនៅចន្លោះពីខែមករា ឆ្នាំ២០១១ ដល់ខែមករា ឆ្នាំ២០១៦ លោក បានក្លាយជាអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនិស្ដវៀតណាម នីតិកាលទី១១ និងជាលេខានៃគណៈកម្មការយោធាមជ្ឈិម។ ក្រោយមក លោក Nguyen Phu Trong បានធ្វើជាអគ្គលេខាធិការបក្សនីតិកាលទី១២ និងលេខាគណៈកម្មការយោធាមជ្ឈិមពីខែមករា ឆ្នាំ២០១៦ ដល់ខែតុលា ឆ្នាំ២០១៨។

លោក Nguyen Phu Trong បានកាន់តំណែងជាអគ្គលេខាធិការបក្ស ប្រធានាធិបតី និងលេខានៃគណៈកម្មការយោធាមជ្ឈិមនៅចន្លោះពីខែតុលា ឆ្នាំ២០១៨ ដល់ខែមេសា ឆ្នាំ២០២១។ ចាប់តាំងពីឆ្នាំ២០២១ មកទល់នឹងលោកទទួលមរណភាព លោក Nguyen Phu Trong បានកាន់តំណែងជាអគ្គលេខាធិការបក្សនីតិកាលទី១៣ និងជាលេខាគណៈកម្មការយោធាមជ្ឈិម។ ឯកឧត្តម Nguyen Phu Trong ក៏ធ្លាប់ជាសមាជិកការិយាល័យនយោបាយទី៨ រហូតដល់ទី១៣ របស់បក្សកម្មុយនិស្ដវៀតណាមផងដែរ។

បន្ទាប់មក សម្ដេចធិបតីនាយករដ្ឋមន្ត្រី ដែលអមដោយគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល បានអញ្ជើញចុះហត្ថលេខាលើសាររំលែកមរណទុក្ខ និងសូមជូនដំណើរ លោកអគ្គលេខាធិការ ង្វៀន ហ៊្វូចុង ជាចុងក្រោយយ៉ាងក្រៀមក្រំបំផុត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក