ភ្នំពេញ៖ ជនសង្ស័យឈ្មោះ ឱម សុផានិត ហៅក្រៅ គរ អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៦ សង្កាតទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានស្រាវជ្រាវឃាត់ខ្លួន ត្រង់ចំណុចមុខកំពង់ចម្លងអរិយក្សត្រ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ពាក់ព័ន្ធករណីកាច់សោកម៉ូតូ។
បច្ចុប្បន្នជនសង្ស័យខាងលើ នាយកដ្ឋានបានបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ នេះបើយោងតាមការចេញផ្សាយរបស់នាយកដ្ឋានព្រហ្មទណ្ឌ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ៕