ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ពិធីអបអរសាទរ ទិវាមច្ឆាជាតិ១កក្កដា និងបានលែងកូនត្រីពូជចំនួន៣ម៉ឺនកូន នៅចំណុចប្រឡាយមេ ស្ថិតក្នុងភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

ស្រុកព្រៃនប់៖ ខណ្ឌរដ្ឋបាលជលផលកំពង់សោម នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ បានធ្វើពិធីអបអរសាទរ ទិវាមច្ឆាជាតិ១កក្កដា និងបានលែងកូនត្រីពូជចំនួន៣ម៉ឺនកូន នៅចំណុចប្រឡាយមេ ស្ថិតក្នុងភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ពិធីនេះ ក្រោមវត្តមាន លោក នេន ចំរើន ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត ព្រះសីហនុ លោក អុី ធារិន អភិបាលស្រុកព្រៃនប់ នាយ នាយរងខណ្ឌរដ្ឋបាលជលផលសមត្តិកិច្ច អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ជាច្រើននាក់។

លោកឯម ភា នាយខណ្ឌរដ្ឋបាលជលផលកំពង់សោមបានអោយដឹងថា ពីធី អបអរសាទរ ទិវាមច្ឆាជាតិ១កក្កដា នៅពេលនេះ ក្រោមការណែនាំពីលោកនេន ចំរើន ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត ព្រះសីហនុ រដ្ឋបាលជលផលបាននាំយកកូនត្រីពូជ៣ប្រភេទសរុបចំនួន៣ម៉ឺនកូន ÷

១.កូនត្រីឆ្ពិន

២. កូនត្រីកាបសាមញ

៣.កូនត្រីកាបស៊ីស្មៅ ។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក