ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កងកម្លាំងការពារសន្តិសុខជិត ៦ម៉ឺននាក់នឹងត្រូវដាក់ពង្រាយអំឡុងពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២៤

កីឡា៖ ប្រទេសបារាំងនឹងផ្តល់ការភ្ញាក់ផ្អើលថ្មីមួយទៅកាន់ពិភពលោកនាថ្ងៃសុក្រនេះ ជាមួយនឹងព្រឹត្តិការណ៍នៃពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅ ឆ្នាំ២០២៤ ដ៏មហោឡារិកកណ្ដាលទីក្រុងប៉ារីស ដែលជាការប្រកាសនូវការចាប់ផ្តើមជាផ្លូវការនូវការប្រកួតប្រជែងរបស់ក្រុមអត្តពលិក និងកីឡាករ ក្នុងព្រឹត្តិការណ៍កីឡាដែលគេមើលឃើញថាពោរពេញដោយហានិភ័យផ្នែកសន្តិសុខ នៅពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកើនឡើង។

ប៉ូលីសប្រហែល ៤៥,០០០នាក់, ទាហាន ១០,០០០ នាក់ និងបុគ្គលិកសន្តិសុខឯកជន ២,០០០នាក់ នឹងធានាសុវត្ថិភាពនៃក្បួនដង្ហែតាមដងស្ទឹង សែន (Seine) តាមបណ្ដោយច្រាំងមាត់ស្ទឹង និងតាមបណ្ដាទីតាំងសំខាន់ៗជុំវិញបរិវេណប្រារព្ធពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិក ជាការបង្ហាញនូវការរឹតបន្តឹងសន្តិសុខមិនធ្លាប់មានពីមុនមក។ ក្បួនដង្ហែនៅលើស្ទឹងនឹងនាំយកវត្តមានអត្តពលិកប្រមាណ ៧,០០០នាក់ នៅលើទីតាំងដ៏ល្បីល្បាញបំផុតមួយលើពិភពលោក ខណៈគេរំពឹងថានឹងមានទស្សនិកជនទស្សនាតាមបណ្ដាយមាត់ច្រាំងប្រមាណជា ៣០០,០០០នាក់។ 

គួរបញ្ជាក់ថា ក្រោយបញ្ចប់ព្រឹត្តិការណ៍កីឡាអូឡាំពិកចុងក្រោយនៅទីក្រុងប៉េកាំងកាលពីឆ្នាំ២០២២ ភ្លើងសង្គ្រាមបានផ្ទុះឡើងនៅក្នុងតំបន់ហ្គាហ្សា និងប្រទេសអ៊ុយក្រែន ដែលហាក់ជាបញ្ហាប្រឈមដ៏ធំមួយដែលបន្ថែមភាពតានតឹងសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិក២០២៤នេះ។ បើទោះបីជារដ្ឋាភិបាលបារាំងបានអះអាងហើយថា មិនមានការគំរាមកំហែងជាក់លាក់ណាមួយចំពោះពិធីបើក ឬក្នុងអំឡុងការប្រកួតកីឡាក៏ដោយ ប៉ុន្តែការរឹតបន្តឹងសន្តិសុខខ្ពស់នៅតែបន្តដដែល។ ក្នុងនោះផងដែរ ប្រតិភូកីឡាអូឡាំពិកអ៊ីស្រាអែលនឹងត្រូវបានការពារយ៉ាងស្អិតរមួតអំឡុងពិធីបើកនេះដោយកងកម្លាំងពិសេស ហើយនឹងទទួលបានការការពារសន្តិសុខ ២៤/២៤ម៉ោង អំឡុងព្រឹត្តិការណ៍អូឡាំពិកទាំងមូល។ 

ក្នុងនោះផងដែរ មេដឹកនាំពិភពលោកជាច្រើនរូបនឹងមានវត្តមាននៅក្នុងទីក្រុងប៉ារីសសម្រាប់ពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិក ខណៈដែនអាកាសរបស់ទីក្រុងប៉ារីសទាំងមូលនឹងត្រូវបិទចរាចរណ៍៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក