រាជធានីភ្នំពេញ៖ ក្រោយបញ្ចប់បេសកកម្មជាមួយក្រុមបាល់ទាត់យុវជនជម្រើសជាតិកម្ពុជាអាយុក្រោម ១៩ឆ្នាំហើយ លោក ភា សុភ័ក្រ្តា បានប្រកាសសារមួយដែលបញ្ជាក់ថា លោកនឹងលាលែងតំណែងពីការងារជាមួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា។
នៅលើការបង្ហោះសារមួយនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន អតីតគ្រូបង្វឹកក្រុមបាល់ទាត់ TIFFY Army FC រូបនេះសរសេរថា៖ "ចាប់ពីពេលនេះអ្នកទាំងអស់គ្នាអាចបំភ្លេចឈ្មោះខ្ញុំបានពីបាល់ទាត់ជម្រើសជាតិ #តែសូមកុំឈប់គាំទ្របាល់យើងអោយសោះ។ សូមអរគុណការគាំទ្រ និងមតិយោបល់របស់បងប្អូន...ជាចុងក្រោយសូមរក្សាភាពថ្លៃថ្នូរដល់អាជីពដែលមានវិជ្ជាជីវៈមួយនេះសម្រាប់អ្នកបន្ទាប់ "Respect"។
គួរបញ្ជាក់ថា ក្នុងអំឡុងការប្រកួតចុងក្រោយនៃយុទ្ធនាការពានរង្វាន់ AFF U-19 Championship នៅប្រទេសឥណ្ឌូណេស៊ី លោក ភា សុភក្ត្រា បានបញ្ជាក់ថា «រូបគាត់នឹងបន្តលេងឱ្យអស់ពីសមត្ថភាពក្នុងការប្រកួតចុងក្រោយជាមួយហ្វីលីពីន បើទោះបីជាអស់ឱកាសក្នុងការឡើងទៅកាន់វគ្គបន្តក៏ដោយ លោកចង់បញ្ចប់ការប្រកួតឱ្យបានល្អ ដោយចាត់ទុកថានេះជាការប្រកួតចុងក្រោយរបស់គាត់ជាមួយក្រុម ????-???????? កម្ពុជា»៕