ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

នាវាដឹកប្រេងជាង ១,៤លានលីត្របានលិចចូលទៅក្នុងសមុទ្រក្បែររដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន

ហ្វីលីពីន៖ អាជ្ញាធរហ្វីលីពីនឱ្យដឹងថា កប៉ាល់ដឹកប្រេងដែលមានទង់ជាតិហ្វីលីពីន មានផ្ទុកប្រេងសម្រាប់ឧស្សាហកម្មប្រមាណ ១.៤លានលីត្របានក្រឡាប់ និងលិច នៅជិតទីក្រុងម៉ានីល នាថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដានេះ ខណៈដែលអាជ្ញាធរកំពុងព្យាយាមទប់ស្កាត់កុំឱ្យមានការកំពប់ប្រេងចូលសមុទ្រកាន់តែច្រើន។ នាវា MT Terra Nova បានធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង Iloilo និងបានលិចទាំងព្រឹកព្រលឹមនៅក្នុងឈូងសមុទ្រ Manila មានចម្ងាយប្រមាណ ៧គីឡូម៉ែត្រពីក្រុង Limay ក្នុងខេត្ត Bataan។

គួរឱ្យដឹងថា នាវានេះបានលិចចូលក្នុងសមុទ្រអំឡុងពេលដែលមានភ្លៀងធ្លាក់ខ្លាំងដែលបង្កដោយព្យុះទីហ្វុង Gaemi និងខ្យល់មូសុងរដូវវស្សាបានបោកបក់នៅលើទីក្រុងម៉ានីល និងតំបន់មួយចំនួនទៀតនៅជុំវិញប្រជុំកោះរបស់ហ្វីលីពីននៅប៉ុន្មានថ្ងៃចុងក្រោយនេះ។ ឧបទ្ទវហេតុនេះបានបង្កឱ្យមាននូវការលេចធញលាយប្រេងរាប់គីឡូម៉ែត្រនៅលើចំណុចចរាចរណ៍ផ្លូវទឹកលើដែនសមុទ្ររបស់ហ្វីលីពីន។ 

អ្នកនាំពាក្យកងឆ្មាំសមុទ្រហ្វីលីពីន ឧត្តមនាវីឯក អាម៉ាន់ដូ បាលីឡូ (Armando Balilo) និយាយក្នុងសន្និសីទខ្លីមួយថា៖ "យើងកំពុងដុតដៃដុតជើង និងព្យាយាមឱ្យអស់សមត្ថភាព ធ្វើយ៉ាងណាកុំឱ្យមានការលេចធ្លាយប្រេងចូលក្នុងសមុទ្រច្រើនបន្ថែមទៀត"។ លោកបានព្រមានថា ប្រសិនបើ​ប្រេង​ទាំងអស់​ក្នុង​កប៉ាល់​នោះ​លេច​ធ្លាយ វា​នឹងក្លាយ​ជា​ការលេចធ្លាយប្រេងចូលក្នុងសមុទ្រដ៏​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ហ្វីលីពីន។ លោក Balilo បន្ថែមថា ទីក្រុងម៉ានីលនឹងរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ ព្រមទាំងច្រាំងសមុទ្រនៃទីក្រុងម៉ានីល ប្រសិនបើប្រេងឥន្ធនៈកំពប់ចូលសមុទ្រទាំងស្រុង ត្បិតទីតាំងនៃឧបទ្ទវហេតុនេះស្ថិតនៅក្នុងឈូងសមុទ្រម៉ានីល។

រដ្ឋលេខាធិការក្រសួងដឹកជញ្ជូនហ្វីលីពីនបញ្ជាក់ថា មានសមាជិកនាវិក ១៦នាក់ក្នុងចំណោម ១៧នាក់ត្រូវបានជួយសង្គ្រោះក្នុងហេតុការណ៍នេះ។ ការស្វែងរកនាវិកដែលបាត់នៅតែបន្ត ខណៈស្ថានភាពខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗពិតជាបង្កការលំបាកក្នុងការស្វែងរកមនុស្សដែលបាត់ខ្លួនពេលនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក