ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យវឌ្ឍនភាពគម្រោងជួសជុលការខូចខាតដោយសារទឹកជំនន់ឆ្នាំ២០២០ ខេត្តបាត់ដំបង

បាត់ដំបង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៤ នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានដឹកនាំគណៈប្រតិភូទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ និងសហភាពអឺរ៉ុប ចុះពិនិត្យវឌ្ឍនភាពអនុគម្រោងអាងទឹកភាស ស្ថិតក្នុងស្រុកឯកភ្នំ និងស្រុកថ្មគោល និងអនុគម្រោង ជួសជុលសំណង់តាហែននិងប្រឡាយនាងលាក់ក្នុងឃុំក្ដុលតាហែន ស្រុកបវេល នៃគម្រោងជួសជុលការខូចខាតដោយសារទឹកជំនន់ឆ្នាំ២០២០ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។

លោករដ្ឋមន្ត្រី បានបញ្ជាក់ឱ្យដឹងថា គម្រោងជួសជុលការខូចខាតដោយសារ ទឹកជំនន់ឆ្នាំ២០២០ មានអនុគម្រោងចំនួន៩ដែលត្រូវអនុវត្ត ដូចជា៖ អនុគម្រោងអាងទឹកភាសអនុគម្រោងប្រព័ន្ធកង្ហតអនុគម្រោងជួសជុលទំនប់សណ្ដកំពីងពួយ អនុគម្រោងជួសជុលសំណង់តាហែននិង ប្រឡាយនាងលាក់ និងអនុគម្រោងជួសជុលប្រឡាយមេ (លេខ១ លេខ២ លេខ៣ លេខ៤ លេខ៥)។

ជាមួយគ្នានេះដែរ តំណាងគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ និងប្រតិភូសហភាពអឺរ៉ុប បានសម្ដែងនូវក្ដីសប្បាយរីករាយ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពគម្រោង ដែលសម្រេចបាន។

គម្រោងជួសជុលការខូចខាតដោយសារ ទឹកជំនន់ឆ្នាំ ២០២០ ជាផ្នែកមួយនៃកម្មវិធីការគ្រប់គ្រងធនធានទឹក និង ការផ្លាស់ប្ដូរកសិកម្ម នៅកម្ពុជា(WAT4CAM) ជំហានទី១ ក្រោមហិរញ្ញប្បទានពីទីភ្នាក់ងារ បារាំង សម្រាប់ការអភិវ ឌ្ឍ(AFD) និង ពីសហភាពអឺរ៉ុប(EU) ដែលចាប់អនុវត្តពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៥ ដោយបានជ្រើសរើសខេត្តចំនួន៥ រួមមាន៖ ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តកំពង់ធំ និង ខេត្តកណ្តាល។

ខេត្តបាត់ដំបងមានគម្រោងចំនួនពីរដែលត្រូវអនុវត្តគឺ១(គម្រោងស្តារឡើងវិញប្រព័ន្ធធារាសាស្ត្រ កង្ហត និង ២)គម្រោងជួសជុលការខូចខាតដោយសារ ទឹកជំនន់ឆ្នាំ ២០២០៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក