ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានាធិបតីអាមេរិក៖ "ការការពារលទ្ធិប្រជាធិបតេយ្យមានសារៈសំខាន់ជាងមុខតំណែងអ្វីទាំងអស់"

សហរដ្ឋអាមេរិក៖ ជាមួយសារដ៏សំខាន់ដែលបានលើកឡើងថា "ការការពារលទ្ធិប្រជាធិបតេយ្យគឺមានសារៈសំខាន់ជាងមុខតំណែងអ្វីទាំងអស់" ដោយលោកប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) បានថ្លែងបែបនេះនៅក្នុងការិយាល័យប្រធានាធិបតីរបស់លោកនាថ្ងៃទី២៤ ខែកក្កដា ដែលនេះគឺជាមូលហេតុសំខាន់បំផុតក្នុងការសម្រេចចិត្តបោះបង់ការប្រជែងតំណែងប្រធានាធិបតីអាណត្តិថ្មី ព្រមទាំងបង្វែរការគាំទ្ររបស់លោកទៅលើអនុប្រធានាធិបតីរបស់លោកគឺ លោកស្រី កាម៉ាឡា ហារីស ជាបេក្ខភាពប្រជែងតំណែងប្រធានាធិបតីអាណត្តិថ្មីរបស់គណបក្សប្រជាធិបតេយ្យ។ 

គួរបញ្ជាក់ថា សុន្ទរកថានេះគឺជាលើកដំបូងបង្អស់ដែលសាធារណជនបានដឹងអំពីមូលហេតុនៃការមិនចូលរួមប្រជែងតំណែងប្រធានាធិបតីអាណត្តិថ្មីរបស់លោកប្រធានាធិបតី Joe Biden សម្រាប់ការបោះឆ្នោតដែលធ្វើឡើងនៅថ្ងៃទី០៥ ខែវិច្ឆិកានេះ ដែលវាហាក់ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយផងដែរ បន្ទាប់ពីប៉ុន្មានសប្តាហ៍មុន លោកទើបតែបានអះអាងថា លោកជាគឺបេក្ខភាពដ៏សក្ដិសមបំផុតសម្រាប់ការប្រជែងតំណែងប្រធានាធិបតីជាមួយលោក ដូណាល់ ត្រាំ (Donald Trump)។

លោក បៃដិន ថ្លែងថា៖ "ការការពារលទ្ធិប្រជាធិបតេយ្យគឺសំខាន់មុខតំណែងអ្វីទាំងអស់"។ លោកបន្តថា៖ "លោកគោរពកោតសរសើរនូវការិយាល័យ (ប្រធានាធិបតី) នេះ ប៉ុន្តែលោកស្រឡាញ់ប្រទេសជាតិទាំងមូលជាង"។ បេក្ខភាពរបស់លោក Biden បានប្រឈមមុខនឹងវិបត្តិទំនុកចិត្តពីសមាជិកគណបក្សប្រជាធិបតេយ្យ ក្រោយលោកធ្វើមិនបានល្អក្នុងកិច្ចពិភាក្សាដេញដោលទល់នឹងលោក Trump កាលពីសប្តាហ៍មុន និងជាពិសេសនៅពេលដែលលោកឈានដល់វ័យ ៨១ឆ្នាំទៅហើយ ព្រមទាំងសុខភាពក៏មិនសូវជាមានលក្ខណៈល្អប្រសើរផងនោះ។ 

ក្រោយការប្រកាសមិនបន្តក្នុងការប្រជែងតំណែងប្រធានាធិបតីអាណត្តិថ្មីកាលពីថ្ងៃអាទិត្យ លោក Biden ថ្លែងថា លោកបានសម្រេចចិត្តហើយថា វិធីដ៏ល្អបំផុតគឺការទុកឱកាសសម្រាប់មនុស្សជំនាន់ថ្មី ដែលលោកសង្កត់ធ្ងន់ថាលោកចង់ទុកកន្លែងសម្រាប់សំឡេងថ្មី និងអ្នកដែលមានវ័យក្មេង"។ លោកបញ្ជាក់ថា៖ "នេះគឺជាវិធីល្អបំផុតសម្រាប់ឱ្យមានការបង្រួបបង្រួម និងឯកភាពជាតិ"។ 

ក្នុងសុន្ទរកថានេះដែរ លោក Biden ក៏បានសន្យាថា លោកនៅតែបន្តផ្តោត និងបំពេញតួនាទីជាប្រធានាធិបតីក្នុងអាណត្តិដែលសេសសល់របស់លោកឱ្យបានល្អបំផុត ពោលគឺរហូតដល់វេលាថ្ងៃត្រង់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។ លោកក៏បានថ្លែងថា លោកនឹងព្យាយាមបំពេញការងារដើម្បីបញ្ចប់សង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា, ជំរុញការគាំទ្ររបស់រដ្ឋាភិបាលដើម្បីឈានទៅសម្រេចការព្យាបាលជំងឺមហារីក និងអំពាវនាវឱ្យមានកំណែទម្រង់តុលាការកំពូលផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក