ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រសួងអប់រំ អនុញ្ញាតឲ្យការបង្រៀន និងរៀនតាមបណ្ដុំ សម្រាប់ភូមិសាស្រ្តដែលមានហានិភ័យទាប

ភ្នំពេញ: ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសដល់គ្រប់សាលារៀន នៅតំបន់មានហានិភ័យទាប ឲ្យរៀននៅតាមសាលារៀនបាន តែត្រូវមានចំនួនតិចជាង១៥នាក់ និងឆ្លាស់វេន ដើម្បីងាយស្រួលក្នុងការបង្រៀន និងការគ្រប់គ្រង។

ក្រសួងអប់រំបានបញ្ជាក់ថាចំពោះកម្រិតថ្នាក់ផ្សេងទៀត អាចរៀបចំការរៀនជាបណ្តុំ មិនឲ្យលើសពី១៥នាក់ ទៅតាមស្ថានភាពជាក់ស្តែង ដោយអាចរៀបចំការរៀន និងបែងចែកវេន ឬបណ្តុំតាមចម្រុះថ្នាក់, ឬអាចរៀបចំនៅតាមផ្ទះ វត្តអារាម ឬកន្លែងសមស្រប។

ក្រសួងអប់រំនៅតែបន្តអនុវត្តការបង្រៀនតាមបែបចម្រុះ និងតាមប្រព័ន្ធអេឡិចត្រូនិក ដោយគ្រូបង្រៀនអាចបង្រៀន និងផ្ដល់ឱកាសដល់សិស្ស ក្នុងការធ្វើស្វ័យសិក្សា ដោយប្រើប្រាស់សៀវភៅសិក្សាគោល និងតាមបែបអេឡិចត្រូនិកអនុវត្តការធ្វើតេស្ត។

ក្រសួងអប់រំបានបន្ថែមថាគ្រូបង្រៀន ដែលមានអាយុលើសពី៥០ឆ្នាំឡើង គួរតែបង្រៀនតាមអនឡាញ ឬចែកសន្លឹកកិច្ចការ។ ហើយហាមមិនអនុញ្ញាតឲ្យមានការលក់ដូរចំណី ឬអាហារ និងសកម្មភាពហាត់កីឡា នៅក្នុងគ្រឹះស្ថានសិក្សានោះទេ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំដល់រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឲ្យពិភាក្សាជាមួយអភិបាលរាជធានីខេត្តទាំងអស់ ដើម្បីបើកសាលារៀនឡើងវិញ នៅទីតាំងដែលគ្មានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅតាមទីជនបទ ក្នុងប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០២១នេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក