ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋមន្រ្តីព័ត៌មាន៖ អ្នកសារព័ត៌មានមិនមែនជាមន្រ្តីនគរបាលយុត្តិធម៌ និងមិនមែនជាតុលាការកាត់សេចក្តីឱ្យនរណាខុសនរណាត្រូវ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មានដាស់តឿនអ្នកសារព័ត៌មានទាំងអស់ឱ្យស្គាល់ពីខ្លួនឯងច្បាស់ថា «ខ្លួនមិនមែនជាមន្រ្តីនគរបាលយុត្តិធម៌ទេ និងក៏មិនមែនជាតុលាការកាត់សេចក្តីឱ្យនរណាខុស នរណាត្រូវដែរ ហើយអ្នកសារព័ត៌មានក៏មិនមានអំណាចបញ្ជាឱ្យនរណាម្នាក់ធ្វើនេះធ្វើនោះបានដែរ»។

នេះគឺជាការថ្លែងរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានក្នុងឱកាសអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន។

លោករដ្ឋមន្រ្តីថា អ្នកសារព័ត៌មានគឺជាអ្នកនាំពាក្យពីទី កន្លែងមួយទៅទីកន្លែងមួយ ដែលប្រកបដោយប្រភពច្បាស់លាស់ ពោលគឺអ្នកអនុវត្តន៍លើសកម្មភាពក្នុងវិស័យសារព័ត៌មាន និងសោតទស្សន៍ គឺត្រូវប្រកាន់ខ្ជាប់នូវការគោរពចំពោះរដ្ឋធម្មនុញ្ញ ច្បាប់ បទបញ្ញត្តិ និងលិខិតបទដ្ឋានគតិយុត្តជាតិ និង អន្តរជាតិដែលមាន។

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់អំពី ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា ដែលកំណត់នូវទិដ្ឋភាពសំខាន់ៗមួយចំនួន ដូចជាការតម្រង់ទិសលើការប្រតិបត្តិក្រមសីលធម៌ក្នុងវិស័យសារព័ត៌មាន និងសោតទស្សន៍ ដើម្បីធានាសន្តិសុខសារព័ត៌មាននៅព្រះរាជាណាចក្រកម្ពុជា។

លោករដ្ឋមន្រ្តីបានលើកឡើងថា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានក៏បញ្ញាបការយល់ដឹងពីភាពចាំបាច់នៃការអនុវត្តប្រកបដោយសុខុដុមនីយកម្មក្នុងចំណោមតួអង្គពាក់ព័ន្ធទាំងអស់នូវគោលការណ៍គ្រឹះនៃវិជ្ជាជីវៈសារព័ត៌មាន ខណៈគ្រប់តួអង្គទាំងអស់ត្រូវសម្របខ្លួនទៅតាមការវិវឌ្ឍរីកចម្រើននៃបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីធានាលំហសេរីភាពសារព័ត៌មាន សេរីភាពនៃការបញ្ចេញមតិប្រកបដោយគុណភាព សុ វត្ថិភាព និងបរិយាប័ន្ន។

លោករដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថា ការលើកស្ទួយកិត្យានុភាព វិជ្ជាជីវៈក៏ជាអ្វីមួយដែលក្រសួងព័ត៌មានបានស្នើឱ្យអ្នកសារព័ត៌មានចូលរួមផងដែរ ព្រោះវាជាតម្លៃរួមដែលអ្នកអនុវត្តន៍សកម្មភាពទាំងឡាយត្រូវតម្កល់ប្រយោជន៍នៃវិជ្ជាជីវៈជាស្នូលក្នុងការប្រកបការងារ និងមានកាតព្វកិច្ចចូលរួមលើកស្ទួយគុណតម្លៃ វិជ្ជាជីវៈដើម្បីទទួលបានទំនុកចិត្តពីសង្គម។

ក្រសួងព័ត៌មានបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ក្នុងគោលបំណងបន្ត ធានាបរិយាកាសល្អប្រសើរ សម្រាប់ការអនុវត្តក្រមសីលធម៌វិជ្ជាជី វៈសារព័ត៌មានប្រកបដោយទំនុកចិត្ត ប្រសិទ្ធភាព គុណភាព និង ទំនួលខុសត្រូវវិជ្ជាជីវៈ ដែលជាផ្នែកមួយ សម្រាប់ការលើកកម្ពស់ សេរីភាពខាងសារព័ត៌មាន និងសេរីភាពខាងការបញ្ចេញមតិ និង ការពារ សុវត្ថិភាពអ្នកសារព័ត៌មាន។

ការរៀបចំនូវធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជាមួយនេះកំពុងស្ថិតនៅក្នុងសេចក្តីព្រាងនិងពិគ្រោះយោបល់ជាមួយបណ្តាអ្នកសារព័ត៌មានមកពីអង្គភាពនានាដើម្បីប្រមូលធាតុចូល។

ក្រៅពីនេះក៏បានកំណត់ផងដែរនូវទិដ្ឋភាព ក្នុងការលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានពិត ត្រឹមត្រូវ គ្រប់ជ្រុងជ្រោយប្រកបដោយតុល្យភាព និងមានប្រភពច្បាស់លាស់ ព្រមទាំងចូលរួមទប់ស្កាត់ និងប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីធានាភាពជឿជាក់ និងទុកចិត្តក្នុងសង្គមជាតិទាំងមូលសំដៅលើកកម្ពស់វិស័យព័ត៌ មានដែលជាអំណាចទី៤ តាមគន្លងមាគ៌ានៃសង្គម ប្រជាធិបតេយ្យ និងនីតិរដ្ឋក្នុងការរួមចំណែក ការពារ និងថែរក្សា សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក