ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រាជរដ្ឋាភិបាលចេញអនុក្រឹត្យ បង្កើតសង្កាត់ចំនួន២បន្ថែមទៀតនៃក្រុងប៉ោយប៉ែត (សង្កាត់អូរជ្រៅ និងសង្កាត់អូរឬស្សី)

បន្ទាយមានជ័យ: រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចេញអនុក្រឹត្យបង្កើតសង្កាត់ថ្មីចំនួន២បន្ថែមក្នុងក្រុងប៉ោយប៉ែត តាមការស្នើសុំរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ។

សង្កាត់ថ្មីចំនួន២ក្នុងក្រុងប៉ោយប៉ែត មានសង្កាត់អូរជ្រៅ និងសង្កាត់អូរឬស្សី ដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន កាលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១។

ចំពោះសង្កាត់ទាំង២ដែលត្រូវបានបង្កើតថ្មីរួមមាន ៖ ១, សង្កាត់អូរជ្រៅ នៃក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយកាត់យកភូមិចំនួន០៧ ពីសង្កាត់ប៉ោយប៉ែត គឺមានភូមិអូរជ្រៅ, ភូមិក្បាលកោះ, ភូមិក្បាលស្ពាន១, ភូមិក្បាលស្ពាន២, ភូមិសាមគ្គីមានជ័យ, ភូមិព្រៃព្រិច និងភូមិប៉ោយប៉ែត។ ២-សង្កាត់អូរឫស្សី នៃក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយកាត់យកភូមិចំនួន០៥ ពីសង្កាត់ផ្សារកណ្តាល មានភូមិអូរឫស្សី, ភូមិប្រជាធម្មកើត, ភូមិទួលពង្រ, ភូមិអូរនាង និងភូមិព្រៃគុប។

សូមបញ្ជាក់ផងដែរថាក្រោយពីមានអនុក្រឹតស្តីពីការបង្កើតសង្កាត់ថ្មីចំនួន២ខាងលើ នៃក្រុងប៉ោយប៉ែត មានសង្កាត់សរុបចំនួន៥ ដែលកាលពីមុនក្រុងប៉ោយប៉ែត គឺមានសង្កាត់ចំនួន៣ប៉ុណ្ណោះ គឺសង្កាត់ផ្សារកណ្តាល សង្កាត់ប៉ោយប៉ែត និងសង្កាត់និមិត្ត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក