ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Update: ឧបទ្ទវហេតុរលំដើមនៅទន្លេអុំ រដ្ឋបាលខេត្ត និងអាជ្ញាធរជាតិអប្សរាបានកាត់ដើមឈើចេញរួចទាំងស្រុង

សៀមរាប៖ យ៉ាងហោចណាស់អ្នកដំណើរជាជនជាតិខ្មែរម្នាក់បានស្លាប់ភ្លាមៗ និងរបួសចំនួន០៣នាក់ ក្នុងឧបទ្ទវហេតុគ្រោះធម្មជាតិ នៅចំណុចខ្លោងទ្វារទន្លេ ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ដោយសារភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ បណ្តាលឱ្យរលំដើមឈើមួយដើមបាក់សង្កត់រូបចម្លាក់មួយចំនួន និងប្រជាពលរដ្ឋឆ្លងកាត់ទីតាំងនោះ។

ជនរងគ្រោះត្រូវបានជួយសង្គ្រោះ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខណៈដើមឈើដែលបាក់រលំត្រូវបានរដ្ឋបាលខេត្ត និងអាជ្ញាធរជាតិអប្សរា បានកាត់ចេញ ដើម្បីបញ្ចៀសចរាចរនៅកន្លែងកើតហេតុរួចរាល់ទាំងស្រុងនៅវេលា ម៉ោង២០៖៣០នាទី ថ្ងៃខែឆ្នាំដដែល។

បើតាមការបញ្ជាក់របស់រដ្ឋបាលខេត្តសៀមរាប ដើមឈើមួយដើមនៅទន្លេអុំ ដែលបានដួលរលំសង្កត់រូបចម្លាក់ទាញព្រ័ត្រ និងសង្កត់លើរ៉ឺម៉កម៉ូតូបានបង្កគ្រោះថ្នាក់ដល់អ្នកដំណើរទាំង ៤នាក់ខាងលើ។

ក្រោយកើតហេតុ អភិបាលខេត្ត លោក ប្រាក់ សោភ័ណ្ឌ និងអាជ្ញាធរជាតិអប្សរាបានដឹកនាំកម្លាំងចុះពិនិត្យ និងសង្គ្រោះអ្នករងរបួស។

ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរជាតិអប្សរា បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះគ្រួសារសព និងចូលរួមសោកស្តាយចំពោះបងប្អូន ប្រជាពលរដ្ឋ ដែលបានរងរបួសនៅក្នុងឧបទ្ទវហេតុគ្រោះធម្មជាតិនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក