ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បាឡុងហោះផ្ទុកទៅដោយសំរាមរបស់កូរ៉េខាងជើងបានធ្លាក់ចូលក្នុងបរិវេណវិមានប្រធានាធិបតីកូរ៉េខាងត្បូង

អន្តរជាតិ៖ បាឡុងហោះផ្ទុកទៅដោយសំរាមដែលបង្ហោះឡើងដោយកូរ៉េខាងជើងបានធ្លាក់ចូលក្នុងបរិវេណវិមានប្រធានាធិបតីកូរ៉េខាងត្បូង នៅថ្ងៃទី២៤ ខែកក្កដានេះ ដោយជំរុញឱ្យទីក្រុងសេអ៊ូលប្រមូលផ្តុំក្រុមឆ្លើយតបនឹងសារធាតុគីមីនៅក្នុងបញ្ហាដែលកំពុងកើតមានជាហូរហែរនេះ។ គួរបញ្ជាក់ថា នេះគឺជាលើកដំបូងហើយដែលវិមានប្រធានាធិបតីកូរ៉េខាងត្បូងស្ថិតនៅកណ្ដាលទីក្រុងសេអ៊ូល ដែលមានការយាមកាមដោយកងកម្លាំងយ៉ាងតឹងរ៉ឹង និងជាតំបន់មិនអនុញ្ញាតឱ្យមានអ្វីអាចហោះកាត់ពីលើបានផងនោះ បានរងនូវការវាយប្រហារដោយផ្ទាល់ដោយបាឡុងហោះមានផ្ទុកសំរាមរាប់ពាន់បាឡុង ដែលបានបង្ហោះឡើងដោយកូរ៉េខាងជើងចាប់តាំងពីដើមខែឧសភាមក។ 

សេវាសន្តិសុខប្រធានាធិបតីបានប្រាប់មកកាន់សារព័ត៌៌មានថា "ក្រុមឆ្លើយតបនឹងសារធាតុគីមី ជីវសាស្រ្ត និងវិទ្យុសកម្ម បានប្រមូលចេញនូវសំរាមដែលបានធ្លាក់មកដោយសុវត្ថិភាព"។ សេវាសន្តិសុខប្រធានាធិបតីបន្តថា៖ "បន្ទាប់ពីការស៊ើបអង្កេតលទ្ធផលបានបញ្ជាក់ថាមិនមានវត្ថុដែលបង្កគ្រោះថ្នាក់ ឬការចម្លងរោគបណ្ដាលមកពីវត្ថុក្នុងបាឡុងហោះនោះទេ"។

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបានបញ្ជាក់ផងដែរថា កូរ៉េខាងជើងបានបញ្ជូនបាឡុងហោះដែលផ្ទុកដោយសំរាមចូលមកកាន់ទឹកដីកូរ៉េខាងត្បូងសាជាថ្មី ខណៈអាជ្ញាធរក្រុងសេអ៊ូលក៏បានចេញការប្រកាសអាសន្ននៅព្រឹកថ្ងៃពុធនេះផងដែរ។ អាជ្ញាធរកូរ៉េខាងត្បូងបានជូនដំណឹងដល់ប្រជាពលរដ្ឋកុំឱ្យប៉ះពាល់បាឡុងហោះដែលធ្លាក់មក និងត្រូវរាយការណ៍ទៅអាជ្ញាធរភ្លាមៗបើបានប្រទះឃើញ។ 

គួរបញ្ជាក់ថា នេះគឺជាលើកទី១០ហើយក្នុងឆ្នាំ២០២៤ ដែលកូរ៉េខាងជើងបានបញ្ជូនបាឡុងហោះឆ្លងព្រំដែនចូលមកកាន់កូរ៉េខាងត្បូង ជាការឆ្លើយនូវអ្វីដែលកូរ៉េខាងជើងអះអាងថា ជាការសងសឹកចំពោះការបង្ហោះប៉េងប៉ោងភ្ជាប់ជាមួយការឃោសនាប្រឆាំងនឹងរបបដឹកនាំរបស់កូរ៉េខាងជើង ដែលធ្វើឡើងដោយសកម្មជនកូរ៉េខាងត្បូង។ ជាការឆ្លើយតបទៅវិញ កូរ៉េខាងត្បូងបានធ្វើការឃោសនាទ្រង់ទ្រាយធំ ដោយបានដាក់ឧបករណ៍បំពងសម្លេងនៅតាមព្រំដែន ដែលតម្រង់ទៅកូរ៉េខាងជើងតែម្តង។

សូមរំឮកថា បងប្អូនកូរ៉េទាំងពីរនៅតែស្ថិតក្នុងលក្ខណៈបច្ចេកទេសនៃសង្គ្រាមដដែល ដោយសារតែសង្គ្រាមឧបទ្វីបកូរ៉េនាឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៣ បានបញ្ចប់ទៅដោយបទឈប់បាញ់ មិនមែនបញ្ចប់ដោយសន្ធិសញ្ញាសន្តិភាពនោះទេ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក