ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សោកនាដកម្មប្រជៀតគ្នាយកអាំងប៉ាវនៅភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ និង៦នាក់ទៀតរងរបួស មុនថ្ងៃចូលឆ្នាំចិន | UPDATE: ចំនួនអ្នកស្លាប់ពីការប្រជ្រៀតយកអាំងប៉ាវ កើនឡើងដល់៤នាក់ ខណៈអ្នកស្លាប់នឹងទទួលថវិកាម្នាក់១៥លានរៀល និងអ្នករបួស ៤លានរៀល | ទស្សនាការផ្សាយផ្ទាល់៖ ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន |

«ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ត្រូវបានលើកយមកពិភាក្សាជាមួយសមាគមសារព័ត៌មានជាច្រើន

ភ្នំពេញ ៖ សមាគមសារព័ត៌មានជាច្រើន ត្រូវបានអញ្ជើញឱ្យចូលរួមសិក្ខាសាលាពិភាក្សាលើសេចក្តីព្រាង «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៤ ខែកក្កដានេះនាទីស្តីការក្រសួងព័ត៌មាន។

បើតាមលោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានឱ្យដឹងថា សិក្ខាសាលានេះមានការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ក្នុងប្រទេសកម្ពុជា ក្នុងនោះមានអ្នកសារព័ត៌មានទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណីនិងទំនើប អង្គភាពសារព័ត៌មាន សមាគមអ្នកសារព័ត៌មាន តំណាងអង្គការយូណេស្កូ និងអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មានផ្សេងទៀតសរុបចំនួនជាង២០០នាក់។ សម្របសម្រួលដោយក្រសួងព័ត៌មាន សិក្ខាសាលានេះមានគោលបំណងបើកទូលាយការចូលរួមពីគ្រប់គ្នាទាំងអស់ ដើម្បីស្តាប់និងទទួលមតិយោបល់នានាសម្រាប់គាំទ្រដល់ការរៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា សំដៅរួមចំណែកធានាលំហនិងសន្តិសុខព័ត៌មាននៅកម្ពុជា។

តាមរយៈការចូលរួមយ៉ាងផុលផុសពីអ្នកសារព័ត៌មាន តំណាងអង្គការ UNESCO អង្គភាពសារព័ត៌មាន និងសមាគមអ្នកសារព័ត៌មាន អង្គសិក្ខាសាលាបានស្តាប់យ៉ាងយកចិត្តទុកដាក់នូវចំណាប់អារម្មណ៍ទាំងអស់ ការលើកឡើងជាយោបល់ សំណូមពរនានា និងការពិភាក្សាប្រកបដោយខ្លឹមសាររួមចំណែកផ្តល់ជាធាតុចូលបន្ថែមដល់ការរៀបចំ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នៅកម្ពុជា។ សេចក្តីព្រាងធម្មនុញ្ញនេះ មាន១២ ទំព័រ, ៦ ជំពូក, ២៩ ប្រការ។ ក្រៅពីការពិគ្រោះនិងប្រមូលធាតុចូលដែលបានរៀបរាប់ខាងលើ ដំណើរការរៀបចំទាំងមូលបានបញ្ចូលផងដែរការស្រាវជ្រាវផ្នែកសីលធម៌វិជ្ជាជីវៈ សីលធម៌សង្គម ផ្អែកលើមូលដ្ឋានច្បាប់លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ក៏ដូចជាការពិគ្រោះជាមួយ ករណីអនុវត្តជាក់ស្តែងក្នុងវិស័យព័ត៌មាន អ្នកជំនាញផ្នែកក្រមសីលធម៌, អ្នកជំនាញផ្នែកច្បាប់ និងអ្នកមានបទពិសោធន៍ចាស់ទុំក្នុងវិស័យព័ត៌មាន ដែលសុទ្ធសឹងជាធាតុចាំបាច់ក្នុងដំណើរការរៀបចំ។

មានសមាគមចំនួន៧ មានឈ្មោះឡើងបញ្ចេញមតិយោបល់ទៅលើធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននាព្រឹកនេះរួមមាន តំណាងអង្គការយូណេស្កូ, ក្លឹបអ្នកកាសែតកម្ពុជា (CCJ), សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (Camboja), សមាគមសារព័ត៌មានកម្ពុជា-ចិន, សមាគមសារព័ត៌មានអភិវឌ្ឍវិជ្ជាជីវៈសារព័ត៌មាន, សមាគមសារព័ត៌មានអេឡិចត្រូនិច អឹម អេស ជេ (MSJ) មជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា និងសមាគមសារព័ត៌មានស្ត្រី។។

អ្នកនាំពាក្យក្រសួងព័ត៌មានបានបញ្ជាក់បន្ថែមអំពីភាពចាំបាច់ដែលកម្ពុជាត្រូវតែមានធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះថា គឺដើម្បីអោយប្រទេសកម្ពុជាមានគោលការណ៍មួយរួមស្តីពីក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន សម្រាប់តួអង្គពាក់ព័ន្ធទាំងអស់យកទៅអនុវត្ត ដើម្បីលើកកម្ពស់ការយល់ដឹងនិងការអនុវត្តក្រមសីលធម៌រួម សំដៅលើកស្ទួយគុណតម្លៃគោលការណ៍គ្រឹះនៃវិជ្ជាជីវៈសារព័ត៌មាន និងធានាសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាននៅកម្ពុជា។

លោកថា តម្រូវការធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ ក៏បានកើតឡើងស្របពេលដែលសង្គមកម្ពុជា និងពិភពលោកកំពុងប្រឈមនឹងការវិវត្តឥតឈប់ឈរនៃបច្ចេកវិទ្យាទំនើប ដែលរាជរដ្ឋាភិបាល ក្រសួងព័ត៌មាន និងភាគីពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ ដើម្បីធានាលំហនិងសន្តិសុខព័ត៌មានឱ្យមានប្រសិទ្ធភាពស្របតាមសម័យកាល៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក