ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

TOP NEWS : មនុស្សចំនួន ៨៨០នាក់ទៀត ត្រូវបានរកឃើញថាមានវិជ្ជមានវីរុសកូវីដ-១៩ ឯអ្នកជំងឺចំនួន២៨៨ នាក់ទៀតបានជាសះស្បើយ

(ភ្នំពេញ)៖ មនុស្សចំនួន ៨៨០ នាក់ទៀត ត្រូវបានរកឃើញថាមានវិជ្ជមានវីរុសកូវីដ-១៩ ឯអ្នកជំងឺ ចំនួន ២៨៨ នាក់ទៀតបានជាសះស្បើយចេញពីមន្ទីរពេទ្យ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីបានធ្វើតេស្តឃើញអវិជ្ជមានចំនួន២លើក ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។ នេះបើតាមសេចក្តីប្រកាសព័ត៌មានក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។

មនុស្សនៅក្នុងរាជធានីភ្នំពេញចំនួន ៥១៨នាក់ ត្រូវបានរកឃើញថាមានវិជ្ជមានវីរុសកូវីដ១៩ ស្របពេលដែលមនុស្សរស់នៅក្នុង​ខេត្តព្រះសីហនុ ១៨៧នាក់ ខេត្តកណ្ដាល ៧៣នាក់ ខេត្តកំពង់ចាម ៣៩នាក់ ខេត្តបន្ទាយមានជ័យ ៣៦នាក់  ខេត្តកំពង់ស្ពឺ ៩នាក់ ខេត្តតាកែវ ៥នាក់ ខេត្តកំពង់ធំ ៤នាក់ ខេត្តកំពង់ឆ្នាំង ៣នាក់ ខេត្តព្រៃវែង ២នាក់ ខេត្តពោធិសាត់ ១នាក់ ខេត្តកោះកុង ១នាក់ ខេត្តសៀមរាប១នាក់ និងខេត្តត្បូងឃ្មុំ១នាក់ ក៏ត្រូវបានរកឃើញថាមានវីរុសកូវីដ-១៩។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ១២៦៤១នាក់  អ្នកជាសះស្បើយចំនួន៤៩៨៦នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន៧៥៥៧នាក់ និងអ្នកស្លាប់ចំនួន៩១ នាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក