ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សេចក្ដីប្រកាសទីក្រុងប៉េកាំងជំរុញឱ្យមានការព្រមព្រៀងប​ង្កើតរដ្ឋាភិបាលឯកភាពជាតិប៉ាឡេស្ទីន

អន្តរជាតិ៖ ក្រសួងការបរទេសចិនបញ្ជាក់ថា បណ្ដាក្រុមនានារបស់ប៉ាឡេស្ទីនដែលរួមទាំងក្រុមសកម្មប្រយុទ្ធហាម៉ាស (Hamas) និង ហ្វាតាស (Fatah) បានឯកភាពបញ្ចប់នូវការបែកបាក់ផ្ទៃក្នុង និងយល់ព្រមបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិបណ្តោះអាសន្នមួយនៅក្នុងការចរចាដែលធ្វើឡើងនៅក្នុងប្រទេសចិន ដែលកិច្ចចរចាបានបញ្ចប់នៅថ្ងៃអង្គារនេះ។

សេចក្តីថ្លែងការណ៍ទីក្រុងប៉េកាំង (The Beijing Declaration) ត្រូវបានចុះហត្ថលេខានៅក្នុងពិធីបិទការសន្ទនាការផ្សះផ្សាក្នុងចំណោមក្រុមនានានៅក្នុងប្រទេសប៉ាឡេស្ទីន សរុបចំនួន ១៤ក្រុម ដែលកិច្ចចរចានេះបានត្រូវបានធ្វើឡើងនៅទីក្រុងប៉េកាំង នាថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកក្កដា។ គួរបញ្ជាក់ថា កន្លងមកកិច្ចខិតខំប្រឹងប្រែងកន្លងមករ​បស់អេហ្ស៊ីប និងបណ្ដាប្រទេសអារ៉ាប់ក្នុងការផ្សះផ្សាបញ្ចប់ជម្លោះចែករំលែកអំណាចរយៈពេល ១៧ឆ្នាំបានទទួលរងបរាជ័យ ដែលបានធ្វើឱ្យអំណាចនយោបាយរបស់ប៉ាឡេស្ទីនកាន់តែធ្លាក់ចុះខ្សោយ ខណៈអ្នកឃ្លាំមើលជាច្រើនកំពុងបន្តតាមដានកិច្ចព្រមព្រៀងដែលធ្វើឡើងនៅប្រទេសចិននឹងមានវឌ្ឍនភាពយ៉ាងណាទៀត។ 

គួរឱ្យដឹងថា ជំនួបផ្សះផ្សានេះបានធ្វើឡើងចំពេលដែលក្រុមប្រទេសសម្របសម្រួលព្យាយាមធ្វើការងារដើម្បីឱ្យឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់សម្រាប់តំបន់ហ្គាហ្សា ដោយចំណុចមួយក្នុងចំនោមចំណុចជាប់គាំងគឺផែនការ "ថ្ងៃបន្ទាប់....ក្រោយសង្គ្រាម" ដែលប៉ាឡេស្ទីននឹងបន្តគ្រប់គ្រងដែនដីរបស់ខ្លួនដោយរបៀបណាក្រោយពីសង្គ្រាមដែលអូសបន្លាយពេលជាង ១០ខែនេះបញ្ចប់ទៅ។ 

មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស់ លោក ហ៊ូសាម បាដរ៉ាន (Hussam Badran) ថ្លែងថា ចំណុចសំខាន់បំផុតនៃសេចក្តីប្រកាសទីក្រុងប៉េកាំង គឺការបង្កើតរដ្ឋាភិបាលឯកភាពជាតិប៉ាឡេស្ទីន ដើម្បីគ្រប់គ្រងកិច្ចការងារផ្ទៃក្នុងរបស់ប៉ាឡេស្ទីនផ្ទាល់។ លោកបន្តថា៖ "នេះបង្កើតជារបាំងដ៏រឹងមាំមួយប្រឆាំងនឹងអន្តរាគមន៍ក្នុងតំបន់ និងអន្តរជាតិទាំងអស់ ដែលស្វែងរកការប្រឆាំងនឹងផលប្រយោជន៍ប្រជាជនរបស់យើងក្នុងការគ្រប់គ្រងកិច្ចការប៉ាឡេស្ទីននៅក្រោយពេលសង្គ្រាមបានបញ្ចប់"




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក