ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយកសេវាសម្ងាត់អាមេរិក លោកស្រី Kimberly Cheatle ប្រកាសលាលែងពីតំណែង

សហរដ្ឋអាមេរិក៖ នាយកសេវាសម្ងាត់អាមេរិក លោកស្រី គីមបឺលី ឈីថល (Kimberly Cheatle) បានប្រកាសសុំលាលែងពីតំណែង ក្រោយពីមានការត្រួតពិនិត្យលើភាពអសកម្មទាក់ទងនឹងការប៉ុនប៉ងធ្វើឃាតអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីពេលថ្មីៗ។ 

ការប្រកាសបែបនេះធ្វើឡើងបន្ទាប់ពីសមាជិកសភា និងអ្នកឃ្លាំមើលកិច្ចការផ្ទៃក្នុងរបស់រដ្ឋាភិបាលបានបន្តជំរុញលើការស៊ើបអង្កេតកិច្ចការងារក្រុមអ្នកការពារសុវត្ថិភាពរបស់លោក Trump និងជុំវិញការអាក់ខានទទួលព័ត៌មានរបស់ភ្នាក់ងារសេវាសកម្មអំពីការរៀបចំរបស់ខ្មាន់កាំភ្លើងដើម្បីប៉ុនប៉ងធ្វើឃាតអតីតប្រធានាធិបតីអាមេរិករូបនេះ នៅឯវេទិកាសាធារណៈមួយនៅរដ្ឋ Pennsylvania កាលពីដើមខែកក្កដានេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) បញ្ជាក់ថា លោក និងស្ត្រីទីមួយនៃសហរដ្ឋអាមេរិក លោកស្រី ជីល បៃដិន (Jill Biden) មានការថ្លែងអំណរគុណជាខ្លាំងសម្រាប់ការបំពេញមុខងារសាធារណៈនេះជាច្រើនទសវត្សរ៍របស់លោកស្រី Cheatle។ លោក Biden បានពិពណ៌នាអំពីនាយកសេវាសម្ងាត់អាមេរិករូបនេះថា "ក្នុងនាមជាអ្នកដឹកនាំម្នាក់ លោកស្រីពិតជាមានតម្រូវការកិត្តិយស ភាពក្លាហាន និងភាពស្មោះត្រង់មិនគួរឱ្យជឿ ដើម្បីទទួលខុសត្រូវតួនាទីបានពេញលេញលើស្ថាប័នដែលទទួលបន្ទុកការងារដ៏លំបាកបំផុតមួយនៅក្នុងសេវាសាធារណៈនេះ"។ លោក Biden ក៏បានបង្ហើបថានាយកសេវាសម្ងាត់ថ្មីនឹងតែងតាំងក្នុងពេលឆាប់ៗនេះ ខណៈការតែងតាំងអ្នកទទួលតំណែងនេះមិនត្រូវការការអនុម័តពីព្រឹទ្ធសភាទេ។

គួរបញ្ជាក់ថា សភាអាមេរិកបានអំពាវនាវឱ្យលោកស្រី Cheatle លាលែងពីតំណែង ជាពិសេសសមាជិកសភាមកពីគណបក្សសាធារណរដ្ឋជាច្រើនបានស្នើឱ្យមានការស៊ើបអង្កេត និងចោទប្រកាន់លើលោកស្រី។ លោកស្រីក៏បានចូលមកបង្ហាញខ្លួននៅចំពោះមុខគណៈកម្មាធិការអង្កេតរបស់សភាអាមេរិនៅថ្ងៃចន្ទនេះដែរ ប៉ុន្តែលោកស្រីបានបដិសេធមិនឆ្លើយសំណួរជាច្រើនដែលគណៈកម្មាធិការនេះបានសាកសួរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក