ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងឧស្សាហកម្ម រៃអង្គាសថវិកាប្រមាណ ១៦៩ លានរៀល ដើម្បីបរិច្ចាគដល់មូលនិធិគន្ធបុប្ផា

នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាននាំយកថវិកាដែលរៃអង្គាសបានប្រមាណ ១៦៩ លានរៀលដើម្បីបរិច្ចាគដល់មូលនិធិគន្ធបុប្ផា។ ការរៃអង្គាសថវិកានេះជាផ្នែកមួយនៃយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដែល​ផ្តួចផ្តើមដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» លើកទឹកចិត្តដល់បុគ្គល និងស្ថាប័ននានា​ឱ្យចូលរួមបរិច្ចាគក្នុងម្នាក់ៗ ១ម៉ឺនរៀល ដើម្បីគាំទ្រដល់ប្រតិបត្តិការរបស់មន្ទីរពេទ្យគន្ធបុប្ផា និងធានាថា មន្ទីរពេទ្យអាចបន្តផ្តល់​សេវា​ព្យា​បាល​ដោយឥតគិតថ្លៃដល់កុមារ។ យុទ្ធនាការនេះបង្ហាញពីកម្លាំងនៃការរួបរួមគ្នា និងបង្ហាញថា ការរួម​ចំណែកពីបុគ្គល និងស្ថាប័នជាច្រើន ទោះតិចតួចក្តី ​អាចជំរុញឱ្យមានការគាំទ្រដ៏សំខាន់ សម្រាប់បុព្វហេតុ​ដ៏​ថ្លៃថ្លារបស់មូលនិធិ។

ក្នុងយុទ្ធនាការនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៃអង្គាសថវិកាចំនួន ១៨.២៩៣.០០០រៀល និង ៣៦.៧៥៣,០១ ដុល្លារអាមេរិក សម្រាប់មូលនិធិគន្ធបុប្ផា។ សប្បុរសជនដែលបានបរិច្ចាគថវិការួមមាន ឯកឧត្តម ហែម វណ្ណឌី និងលោកជំទាវ ប្រាក់ ខុនដានី រដ្ឋាករទឹកស្វយ័ត​ក្រុងភ្នំពេញ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង និងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ទូទាំងប្រទេស។

ថវិកាមួយផ្នែកដែលមានចំនួន ១៥.២៩៥.០០០ រៀល និង ៦.៧៥៣,០១ ដុល្លារ ត្រូវបានផ្ទេរជូនដល់មូលនិធិតាមគណនី​ធនាគារ ហើយថវិកាបន្ថែមចំនួន ៣.000.000 រៀល និង ៣0.000 ដុល្លារ ត្រូវបានប្រគល់ជូនមូលនិធិដោយផ្ទាល់នៅថ្ងៃនេះ។

លោក ហែម វណ្ណឌី បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មូលនិធិគន្ធបុប្ផា ដោយលើកឡើងពីតួនាទីដ៏សំខាន់របស់មន្ទីរពេទ្យ ក្នុងការផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាព និងឥតគិត​ថ្លៃដល់កុមារកម្ពុជា។ ឯកឧត្តមក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ថ្នាក់ដឹកនាំ និង​មន្ត្រី​រាជការរបស់ក្រសួង និងមន្ទីរទាំងអស់ ព្រមទាំងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីគាំទ្របុព្វហេតុដ៏​សំខាន់នេះ។

មូលនិធិគន្ធបុប្ផា ត្រូវបានបង្កើតឡើងដោយលោកវេជ្ជបណ្ឌិត Beat Richner និងបានក្លាយជាមូល​ដ្ឋាន​គ្រឹះ​នៃការថែទាំសុខភាពកុមារនៅកម្ពុជា ដោយផ្តល់ការព្យាបាលដោយ​ឥតគិតថ្លៃ​ដល់កុមារ​កម្ពុជារាប់​លាន​នាក់។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក