ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ការឆ្លៀតឱកាសវាយប្រហារពីជនឆបោកព័ត៌មានវិទ្យាបានកើនឡើង បន្ទាប់ពីព្រឹត្តិការណ៍ជាប់គាំងប្រព័ន្ធប្រតិបត្តិការ Microsoft Windows

ភ្នំពេញ៖ ការឆ្លៀតឱកាសវាយប្រហារពីជនឆបោកព័ត៌មានវិទ្យាបានកើនឡើងគួរឱ្យកត់សម្គាល់ ដោយក្រុមជនឆបោកបានប្រើប្រាស់វិធីសាស្ត្រផ្សេងៗក្នុងការវាយប្រហារ ដូចជា ការហៅទូរសព្ទ ផ្ញើអ៊ីមែល ឬផ្ញើសារដែលមានតំណភ្ជាប់ (Link) ទៅកាន់វេបសាយក្លែងក្លាយណែនាំឱ្យទាញសុសវែរ ឬស្នើចូលប្រើប្រាស់ពីចម្ងាយ (Remote Access) ដើម្បីស្ដារកុំព្យូទ័រឡើងវិញពីភាពជាប់គាំងនៃប្រព័ន្ធប្រតិបត្តិការ Microsoft Windows បន្ទាប់ពីមានព្រឹត្តិការណ៍ពាក់ព័ន្ធនឹងភាពជាប់គាំងនៃប្រព័ន្ធប្រតិបត្តិការ Microsoft Windows នៅជុំវិញ ពិភពលោកដោយសារការធ្វើបច្ចុប្បន្នភាពសុសវែររបស់ក្រុមហ៊ុន CrowdStrike។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃអង្គារ៍ ទី២៣ ខែកក្កដានេះ។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានប្រកាសថា ដើម្បីការពារសុវត្ថិភាពពីក្រុមជនឆបោកទាំងនោះ អ្នកប្រើប្រាស់គួរពិនិត្យដោយប្រុងប្រយ័ត្ននូវតំណភ្ជាប់ នៅក្នុងអីមែលឬសារ និងត្រូវផ្ទៀងផ្ទាត់ភាពពិតប្រាកដនៃប្រភពរបស់អ៊ីមែលឬសារទាំងនោះ ដោយជៀសវាងការចុច លើតំណភ្ជាប់ដែលសង្ស័យ ទាញយកកម្មវិធី ឬផ្តល់សិទ្ធិចូលប្រើប្រាស់ពីចម្ងាយចំពោះប្រភពមិនស្គាល់ច្បាស់។

សម្រាប់ព័ត៌មានបច្ចេកទេសពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងបានណែនាំឱ្យអ្នកប្រើប្រាស់អាចស្វែងយល់បន្ថែមក្នុងវេបសាយរបស់ “ការិយាល័យ ឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT)” របស់នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃ ក.ប.ទ. ដែលមានអាសយដ្ឋាន www.camcert.gov.kh ឬរាយការណ៍ ឬសុំជំនួយបច្ចេកទេសបន្ថែមលើករណីនេះ តាមរយៈអ៊ីមែល incident@camcert.gov.kh ឬទូរសព្ទលេខ ០២៣ ៧២២ ៣៩១/០១៦ ៨៥១ ៦៧៨៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក