
សម្ដេចតេជោស្នើដល់តុលាការឱ្យកាត់ទោសអ្នកដែលប្រឌិតរឿងថាកម្ពុជាកាត់ដីឱ្យវៀតណាមឱ្យដល់កម្រិតអតិប្បរមានៃទោស
ភ្នំពេញ៖ ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់តុលាការកាត់ទោសអ្នកដែលប្រឌិតរឿងកម្ពុជាកាត់ដីឱ្យវៀតណាមឱ្យដល់កម្រិតខ្ពស់បំផុតនៃទោស និងមិនត្រូវដាក់ឈ្មោះជនទាំងនេះទៅក្នុងបញ្ជីបន្ធូរបន្ថយ ឬលើកលែងទោសទេ។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងក្នុងសារពិសេសរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។
បើតាមសម្ដេចតេជោរហូតមកដល់ពេលនេះមានមនុស្ស៣នាក់ហើយត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងការប្រឌិតរឿងនេះ៕