ភ្នំពេញ៖ ប្រធានព្រឹទ្ធសភាកម្ពុជា សម្ដចតេជោ ហ៊ុន សែន ថារហូតមកដល់ថ្ងៃនេះអាជ្ញាធរបានឃាត់ខ្លួនមនុស្ស៣នាក់រួចហើយពាក់ព័ន្ធនឹងការប្រឌិតរឿងកម្ពុជាកាត់ដី៤ខេត្តឱ្យវៀតណាម។
ក្នុងសារពិសេសរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាអ្នកទាំង៣នាក់នោះត្រូវបានឃាត់ខ្លួនពីខេត្តសៀមរាប ជាមួយគ្នានេះសម្ដេចក៏ព្រមានដល់អ្នកដែលនិយាយរឿងសន្និសញ្ញាសន្ដិភាពក្រុងប៉ារីសដែលទំនងជាលោក ស្រ៊ន់ ស្រ៊ន ផងដែរ។
សម្តេចតេជោ ថាការបង្កើតព័ត៌មានមិនពិតដើម្បីបំពុលសង្គមខ្មែរពាក់ព័ន្ធនឹងរឿងទឹកដីនេះទាមទារឆ្លើយតបហើយចាត់វិធានការ៕