ភ្នំពេញ ៖ ប្រធានព្រឹទ្ធសភាសម្តេចតេជោ ហ៊ុន សែន បានប្រកាសព្រមមានមិនអត់ឱនឱ្យអ្នកបំផុសព័ត៌មានក្លែងក្លាយ ថាមានករណីកាត់ខេត្ត៤ទៅឲ្យវៀតណាម ដែលមានការបំផុសគំនិតពីមនុស្សមួយចំនួននៅក្រៅប្រទេស។ សម្តេចតេជោបានលើកឡើងបែបនេះក្នុងពេលថ្លែងសារពិសេសមកកាន់ជនរួមជាតិនៅរសៀលថ្ងៃអង្គារ៍ ទី២៣ ខែកក្កដានេះ។
សម្តេចតេជោ បានសង្កត់ធ្ងន់ថា ការបង្កើតព័ត៌មាននេះពីក្រៅប្រទេសមក គឺបានបង្ខំចិត្តធ្វើឲ្យអ្នកនៅក្នុងប្រទេសត្រូវជាប់ទោសហើយ។
សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅបុគ្គល ជេម សុខ ហ៊ានស្បថដែរឬទេ? ដែលបុគ្គលរស់នៅក្រៅស្រុករូបនេះ និយាយថា ក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ និងវៀតណាម ដែលហៅកាត់ថា CLV វៀតណាមជាអ្នក ផ្តួចផ្តើម។
សម្តេចតេជោបានដាក់សំនួរបន្ថែមថា តើបុគ្គល ជេម សុខ បានឯកសារ និងភស្តុតាងមកពីណាដែលហ៊ានអះ អាងដោយគ្មានមូលដ្ឋានច្បាស់លាស់យ៉ាងដូច្នេះ៕