ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាចាប់ផ្តើមទទួលពាក្យឈរឈ្មោះជាបេក្ខភាពប្រធានគណៈមេធាវីអាណត្តិទី១៥ (២០២៤-២០២៦)

រាជធានីភ្នំពេញ៖ បើតាមសេចក្ដីជូនដំណឹងមួយធ្វើឡើងនាថ្ងៃទី២៣ ខែកក្កដានេះ លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនសមាជិក-សមាជិកាគណៈមេធាវីទាំងអស់ឱ្យបានថា គណៈមេធាវីនឹងរៀបចំធ្វើការបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវី អាណត្តិទី១៥ (២០២៤-២០២៦) នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ។

បើតាមសេចក្ដីជូនដំណឹងដដែលនេះ លក្ខខណ្ឌនៃការឈរឈ្មោះជាបេក្ខភាពប្រធានគណៈមេធាវីរួមមាន៖

១. ជាមេធាវីចុះឈ្មោះក្នុងបញ្ជីគណៈមេធាវី (ពេញសិទ្ធិ) យ៉ាងតិច ៣(បី)ឆ្នាំឡើងទៅ ដោយគិតចាប់ពីថ្ងៃចុះឈ្មោះក្នុងបញ្ជីគណៈមេធាវី រហូតដល់ថ្ងៃចាប់ផ្តើមបោះឆ្នោត (ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤)

២.ជាមេធាវីមានសិទ្ធិបោះឆ្នោត និង

៣. ឥតបានបាត់បង់សិទ្ធិបោះឆ្នោតដោយទណ្ឌកម្មវិន័យណាមួយ។

គណៈមេធាវីចាប់ផ្តើមទទួលពាក្យស្នើសុំឈរឈ្មោះជាបេក្ខភាពប្រធានគណៈមេធាវី នៅរៀងរាល់ម៉ោងការងារ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៥:០០រសៀល នៅទីស្នាក់ការគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា មានអាសយដ្ឋាននៅអគារកាច់ជ្រុង ផ្លូវលេខ១១២៩ និងផ្លូវលេខ១៩៣០​ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

សមាជិក-សមាជិកាគណៈមេធាវីដែលមានបំណងឈរឈ្មោះ ជាបេក្ខភាពប្រធានគណៈមេធាវី អាណត្តិទី១៥ ត្រូវមកដាក់ពាក្យនៅទីស្នាក់ការគណៈមេធាវី ឱ្យបានមុនកាលបរិច្ឆេទឈប់ទទួលពាក្យដូចបានកំណត់ខាងលើ ដោយភ្ជាប់មកជាមួយនូវប្រវត្តិរូបសង្ខេបនិងរូបថតពាក់អាវវិជ្ជាជីវៈមេធាវី ទំហំ ៤x៦ ចំនួនមួយសន្លឹក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក