ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ហ្វីលីពីន និង​សហរដ្ឋអាមេរិក​នឹង​រៀបចំ​កិច្ចសន្ទនា​ «2+2» ជាជំនួបរួមគ្នារវាងរដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីការពារជាតិ

អន្តរជាតិ៖ ក្រសួងការបរទេសហ្វីពីនបានប្រកាសថា ហ្វីលីពីន និងសហរដ្ឋអាមេរិកនឹងមាននូវកិច្ចសន្ទនាមួយដែលគេហៅថាជា កិច្ចសន្ទនា​ «2+2» ដែលជាជំនួបរវាងរដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីការពារជាតិនៃប្រទេសទាំងពីរ ដែលគ្រោងធ្វើឡើងនាថ្ងៃទី៣០ ខែកក្កដាខាងមុខ។ 

បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសហ្វីលីពីនបញ្ជាក់ថា រដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ត្រូវបានគេរំពឹងថានឹងពិភាក្សា និងបង្កើនការប្តេជ្ញាចិត្តរៀងៗខ្លួនចំពោះសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ "ក្នុងការគាំទ្រដល់សណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច វិបុលភាពទូលំទូលាយ និងដំណោះស្រាយចំពោះការវិវត្តនៃបញ្ហាប្រឈមសន្តិសុខក្នុងតំបន់ និងពិភពលោក"។ 

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងខេន (Antony Blinken) និងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អស្ទីន (Lloyd Austin) នឹងជួបជជែកពិភាក្សាជាមួយសមភាគីរដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក អាន់រីក ម៉ាណាឡូ (Enrique Manalo) និងរដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក គីលបឺតូ តេដូរ៉ូ (Gilberto Teodoro) ដែលជានេះកិច្ចសន្ទនាកម្រិតខ្ពស់លើកទីបួនហើយ ចាប់តាំងពីកិច្ចសន្ទនាកំពូលនេះបានចាប់ផ្តើមដំណើរការកាលពីឆ្នាំ ២០១២។

គួរបញ្ជាក់ថា​ កិច្ចពិភាក្សានេះធ្វើឡើងត្រឹមតែជាងមួយខែប៉ុណ្ណោះ បន្ទាប់ពីមានការផ្ទុះឡើងនូវភាពតានតឹងរវាងហ្វីលីពីន និងចិន ជុំវិញបេសកកម្មរបស់ទីក្រុងម៉ានីលដែលបានដាក់ពង្រាយទ័ពឡើងវិញនៅលើទីតាំងដែលមានទំនាស់ក្នុងសមុទ្រចិនខាងត្បូង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក