ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកស្រី កាម៉ាឡា ហារីស ប្រមូលបានថវិកា ៨១លានដុល្លារនៅ ២៤ម៉ោងដំបូង

សហរដ្ឋអាមេរិក៖ អ្នកគាំទ្រ និងជាអ្នកទ្រទ្រង់ថវិការបស់គណបក្សប្រជាធិបតេយ្យបានសម្រុកចូលរួមជាប្រាក់យ៉ាងសម្បើមទៅក្នុងយុទ្ធនាការរបស់អនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) បន្ទាប់ពីលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) បានប្រកាសដកខ្លួនពីការប្រជែងតំណែងប្រធានាធិបតីអាណត្តិថ្មី និងបានគាំទ្រលោកស្រីអនុប្រធានាធិបតីឱ្យឈរឈ្មោះប្រជែងតំណែងកំពូលនេះ។ 

គួរបញ្ជាក់់ថា បើតាមសេចក្ដីប្រកាសនៃយុទ្ធនាការឃោសនារបស់លោកស្រី Kamala Harris បានបញ្ជាក់ថា គិតត្រឹម ២៤ដំបូងប៉ុណ្ណោះ អ្នកគាំទ្របានចូលរួមថវិកាសរុបប្រមាណ ៨១លានដុល្លាររួចទៅហើយ ដើម្បីគាំទ្រដល់ការចំណាយក្នុងអំឡុងយុទ្ធនាការឃោសនាដ៏សំខាន់សម្រាប់ការបោះឆ្នោតដែលនឹងធ្វើឡើងនៅថ្ងៃទី៥ ខែវិច្ឆិកាខាងមុខ។ គេក៏បានអះអាងថា នេះគឺជាតួលេខដ៏ច្រើនបំផុតមិនធ្លាប់មានសម្រាប់ប្រវត្តិសាស្រ្តរបស់អតីតប្រធានាធិបតីមុនៗកន្លងមក។ 

លោកស្រី Harris មានវ័យ៥៩ឆ្នាំ បានទទួលការគាំទ្រយ៉ាងសម្បើមពីសំណាក់សមាជិកនៃគណបក្សប្រជាធិបតេយ្យ ក្រោយមានការបើកភ្លើងខៀវពីសំណាក់លោក Biden កាលពីថ្ងៃអាទិត្យ ដែលបានលើកឡើងថាលោកស្រីគឺជាដៃគូដ៏សក្តិសមបំផុតដើម្បីប្រកួតប្រជែងតំណែងជាបេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋគឺលោក ដូណាល់ ត្រាំ (Donald Trump)។

ក្នុងចំណោមបុគ្គលល្បីៗដែលបង្ហាញការគាំទ្រដល់លោកស្រី Kamala Harris ក្នុងនោះគេឃើញមានលោក Reid Hoffman ដែលជាសហស្ថាបនិកនៃកម្មវិធីបណ្ដាញសង្គម LinkedIn។ លោក Reid បានសរសេរលើប្រព័ន្ធផ្សព្វផ្សាយសង្គមផ្ទាល់ខ្លួនថា លោកសូមគាំទ្រពេញទំហឹងទៅលើលោកស្រី Kamala Harris ជាបេក្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងការតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យនៅក្នុងខែវិច្ឆិកា"។

ប្រធានមូលនិធិសង្គមបើកចំហ (Open Society Foundations) លោក Alex Soros ជាកូនប្រុសរបស់មហាសេដ្ឋីសប្បុរសលោក George Soros ក៏បានអំពាវនាវឱ្យសាធារណជន "រួបរួមគ្នាដើម្បីឱ្យលោកស្រី Kamala Harris អាចផ្តួលលោក Donald Trump" ក្នុងការបោះឆ្នោតខាងមុខបាន។ គួរបញ្ជាក់ថា គ្រួសារ Soros ត្រូវបានគេដឹងថាជាអ្នកផ្តល់ជំនួយដ៏ធំ ដោយបានចំណាយប្រាក់រាប់សិបលានដុល្លារក្នុងមួយអាណត្តិនៃការបោះឆ្នោតម្តងៗ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក